ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានដែលបង្ហោះក្នុង Tik Tok ដែលផ្សព្វផ្សាយថាមានជនជាតិចិនលួចរត់ចេញពីកាដ្ឋានសំណង់ MCC ស្ថិតក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក នៅព្រលប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះមកដល់ទីតាំងការដ្ឋាន ដោយមានការសហការពីក្រុមហ៊ុន និងការដ្ឋានបានហៅកម្មករចេញក្រៅដើម្បីរាប់ចំនួនជាក់ស្តែងឃើញថាចំនួនកម្មករទាំងខ្មែរ និងចិនចំនួន១៩៤នាក់នៅក្នុងការដ្ឋានទាំងអស់ គឺពុំមានកម្មករណាម្នាក់បាត់ខ្លួន ឬរត់ចេញដូចការបង្ហោះក្នុង Tik Tok ឡើយ។ជាមួយគ្នានេះ រដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ដូច្នេះការបង្ហោះព័ត៌មានក្នុង Tik Tok ជាការបង្ហោះបំភ្លៃខុសការពិតដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម ករណីនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នឹងធ្វើការស្រាវជ្រាវស្វែងរកជនដែលបង្ហោះព័ត៌មានមិនពិតនេះចាត់ការតាមនីតវិធីច្បាប់ដោយមិនមានការលើកលែងឡើយ៕
ដោយ៖ស តារា