ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកវិទ្យាសាស្រ្តថៃ​៖​ អ្នក​កើត​ COVID-19​ ជិត​ ៩០​ភាគរយ​​ ឆ្លង​វីរុស​កូរ៉ូណាបំប្លែង​រូប​ឈ្មោះ​​ Alpha​ ​ដែល​អាច​សម្លាប់​មនុស្ស​ខ្លាំង

ចែករំលែក៖

អន្តរជាតិ​​៖​ បើ​យោង​តាម​ក្រុម​អ្នកវិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ថៃ​ បានបញ្ជាក់ថា​ ខណៈដែល​អាជ្ញាធរ​សុខាភិបាល​ថៃ​ នៅថ្ងៃសុក្រទី​១១​ខែមិថុនា​ ឆ្នាំ​២០២១នេះ​ បាន​រាយការណ៍​ស្ដីពី​អ្នកជំងឺ​កូវី​ដ​-១៩​ ​ស្លាប់​ជាង​ ​៤០​នាក់បន្ថែម​ទៀត។ ​ហើយអ្នកកេីតកូវីដ​​ជិត​ ​៩០​ភាគរយ​ ​​នៃ​ករណី​ឆ្លងជំងឺដ៏កាចសាហាវមួយនេះ​ នៅ​មួយ​រយៈពេល​ចុងក្រោយ​នេះ​ បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​បំប្លែង​រូប​ឈ្មោះ​Alpha គឺជា​ប្រភេទ​វីរុស​ដែល​គេ​រកឃើញ​ដំបូង​នៅប្រទេស​អង់គ្លេស​ ​និង​ចម្លង​ខ្លាំង​បំផុត​។​

បើ​តាម​លោក​ ស៊ូផា​គិត ស៊ី​រី​ឡាក់ អគ្គនាយក​នៃ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ បាន​បញ្ជាក់​ថា ជាក់ស្ដែង​ការសិក្សា​លើ​ ៤.១៨៥​ករណី ចាប់ពី​ខែ​មេសា​ដល់​ខែមិថុនា បាន​រកឃើញថា វីរុស​កូរ៉ូណា​ប្រភេទ​Alpha​ ដែល​បាន​ចម្លង​​មនុស្ស​ភាគច្រើន​បំផុត​នៅប្រទេស​ថៃ គឺ​មានចំនួន​ ៣.៧០៣​នាក់ ស្មើនឹង​៨៨,៤៨​ភាគរយ​។​

​អគ្គនាយករូបនេះ​ ​បាន​បញ្ជាក់​បន្ថែមទៀតថា ក្នុង​ចំនួន​ជាង​៤​ពាន់​នាក់​ខាងលើនេះ មានតែ​៣៤៨​នាក់​(៨,៣២%)​ឆ្លង​វីរុស​ប្រភេទ​Delta​ជា​ប្រភេទ​វីរុស​កូរ៉ូ​ណា​បំប្លែង​ខ្លួន​ដែល​គេ​រកឃើញ​ដំបូង​នៅ​ឥណ្ឌា និង​មាន​៩៨​នាក់​(២,៣៤%) ជា​ប្រភេទ​វីរុស​កូរ៉ូណា​B.1 (dade G), B.1 (dade GH), B.1.1.1 (dade GR)​ដែល​គេ​រកឃើញ​ដំបូង​នៅ​ចិន​។​ មិន​តែ​ប៉ុណ្ណោះ​ ក្រៅពីនេះ ២៦​នាក់​(០,៦២%) ជា​វីរុស​ប្រភេទ​Beta​ដែល​គេ​រកឃើញ​នៅ​អាហ្វ្រិក និង​១០​នាក់​ទៀត​(០,២៤%)​ជា​វីរុស​បំ​ប្លែងខ្លួន​B.1.524​។​

បន្ថែមពីនេះ​ ​លោក ស៊ូផា​គិត វីរុស​កូរ៉ូណា បានសង្កត់ធ្ងន់ថា៖​ ពូជ​ឥណ្ឌា​ Delta​ ឆ្លង​ខ្លាំង​ជាង​Alpha​ តែ​មិន​បង្ក​ជំងឺ​ធ្ងន់ធ្ងរ​ដូច​Alpha​ទេ​ ហើយ​វ៉ាក់សាំង​ក៏​នៅតែ​អាច​បង្ក្រាប​វា​បាន​។​ ដោយឡែក​​វីរុស​ប្រភេទ​Beta​ ចម្លង​យឺត​ជាង​ ​Delta​ និង​Alpha តែ​វា​នៅ​តែ​បង្ក​ការស្លាប់​ខ្លាំង​ជា​វីរុស​ដើម។

​គួរបញ្ជាក់ថា​ បេីយោងតាម​ការសិក្សា​របស់​ក្រសួង​សុខាភិបា​ល​អង់គ្លេស​ ​និង​អង្គការ​សុខភាព​ពិភពលោក​ (WHO) វីរុស​កូរ៉ូណា​ប្រភេទ​ ​Alpha​ ​នេះ​ គ្រោះ​ចម្លង​ខ្លាំង​ ​និងអាច​សម្លាប់​មនុស្ស​ក្នុង​កម្រិត​​ខ្ពស់ បើ​ធៀប​នឹង​វីរុស​ដើម​។​

ដោយឡែក​ទោះបីយ៉ាងណាក៏ដោយ លោក ស៊ូផា​គិត បាន​និយាយថា វ៉ាក់សាំង​ នៅតែ​អាច​កំទេច​វីរុស​ប្រភេទ​នេះ​ ដោយ​មានប្រសិទ្ធភាព​​​ផងដែរ៕ដោយ​៖ស​ តារា​


ចែករំលែក៖