ព័ត៌មានទាន់ហេតុការណ៍៖

កំពុងតែឈប់រថយន្តរង់ចាំភ្លើងសញ្ញាចរាចរណ៍ត្រូវរថយន្តមួយគ្រឿងទៀតបុកពីក្រោយរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទរថយន្តគេមួយគ្រឿងដែលកំពុងឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍បណ្ដាលឲ្យរងការខូចខាតក្រពឹតកាងក្រោយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារីម្នាក់បើករថយន្តមួយគ្រឿងម៉ាកLEXUS GS300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AY-6636ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបានឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍ ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកTOYOTA HILUX SURFពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2F-2429 បើកបរដោយបុរសជនជាតិបរទេសម្នាក់ធ្វើដំណើរស្របទិសគ្នាមកពីក្រោយបានជ្រុលទៅបុកគូទរថយន្ត LEXUS GS300បណ្ដាលឲ្យរងការខូចខាតក្រពឹតកាងខាងក្រោយ តែសំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តTOYOTA HILUX SURFយល់ព្រមសងសំណង ២០០ ដុល្លារទៅខាងភាគីរថយន្ត LEXUS GS300 ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ៖ និន សុភ័ស្ត


ចែករំលែក៖