ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ករណីឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១២នាក់បន្ថែម ស្រី ៩នាក់ ដែលជាកម្មកររោងចក្រ, អាជីវករ, អ្នកបើកបរតាក់ស៊ី និងកសិករ មានរាយនាមដូចខាងក្រោមតាមតារាង ៖
អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច។
រដ្ឋបាលខេត្ត នៅតែបន្តអំពាវនាវដ៏ទទូចដល់អាជ្ញាធរមូលដ្ឋាន ដែលមានកម្មករ កម្មការិនីស្នាក់នៅទាំងអស់ យកចិត្ត ទុកដាក់គ្រប់គ្រងក្រុមគ្រួសារអ្នកទាំងនោះ ឱ្យធ្វើចត្តាឡីស័កនៅតាមលំនៅដ្ឋាន ទីសំណាក់រៀងៗខ្លួន ឱ្យបានត្រឹមត្រូវតាម វិធានការសុខាភិបាល បន្តតាមដានសុខភាពរបស់បងប្អូន និងជួយដោះស្រាយការលំបាកនានាក្នុងគ្រួសារនីមួយៗតាមជាក់ស្តែង។ អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពល់ថ្ងៃ ដែលធ្លាប់ប្រាស្រ័យ ទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យផ្តល់សំណាកជា
បន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ឬមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង ៣កុំ” ដើម្បី ខ្លួនយើង គ្រួសារ និងសង្គមជាតិយើង។
បញ្ជាក់ ៖ -សរុបអ្នកវិជ្ជមានកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ចំនួន ៣៣១នាក់ ស្រី ២៤៨នាក់
-កំពុងសម្រាកព្យាបាលចំនួន ១២៤នាក់ ស្រី ៩៤នាក់
– ជាសះស្បើយថ្មី ៤៤នាក់ ស្រី ៣៩នាក់ សរុបចំនួន ២០៣នាក់ ស្រី ១៥១នាក់
-ស្លាប់ថ្មី (គ្មាន) សរុបចំនួន ០៤នាក់ ស្រី ០៣នាក់៕
ដោយ៖ សិលា