ព័ត៌មានទាន់ហេតុការណ៍៖

សូមបងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​, សូមកុំធ្វេសប្រហែស ​និងជំងឺកូវីដ-១៩ ហានិភ័យណាស់ !

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ក្រើនរំឮកឱ្យដឹងថា, សូមបងប្អូនប្រជាពលរដ្ឋ រាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​ សូមកុំធ្វេសប្រហែស ​និង សូម​ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ១០០%។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា,

🔴🔴🔴ខណ្ឌ ពោធិ៍សែនជ័យ (ចោមចៅ១, កាកាប១, ចោមចៅ២, ចោមចៅ៣)
🔴🔴🔴 ខណ្ឌ មានជ័យ (ស្ទឹងមានជ័យ៣, បឹងទំពុន២, ស្ទឹងមានជ័យ២)
🔴🔴🔴 ខណ្ឌ ឫស្សីកែវ (ទួលសង្កែ១, ឫស្សីកែវ, គីឡូម៉ែត្រលេខ៦, ទួលសង្កែ២)
🔴🔴🔴 ខណ្ឌ ដង្កោ (ស្ពានថ្ម, ពងទឹក, ព្រែកកំពឹស, ដង្កោ, ជើងឯក)
🔴🔴 ខណ្ឌ សែនសុខ (គោកឃ្លាង, ទឹកថ្លា, អូរបែកក្អម)
🔴🔴 ខណ្ឌ ជ្រោយចង្វារ (ព្រែកតាសេក, ព្រែកលៀប, ជ្រោយចង្វារ)
🔴🔴 ខណ្ឌ កំបូល (កន្ទោក, កំបូល)
🔴🔴 ខណ្ឌ ដូនពេញ (ស្រះចក, វត្តភ្នំ)
🔴🔴 ខណ្ឌ ទួលគោក (ទឹកល្អក់៣, ទឹកល្អក់១)
🔴ខណ្ឌ ច្បារអំពៅ (ព្រែកប្រា, ក្បាលកោះ, ច្បារអំពៅទី២)

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ សូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិន​បើ ​មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ៕

ដោយ៖សិលា


ចែករំលែក៖