ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ ចុះទទួល​ពលរដ្ឋ​ខ្មែរចំនួន​៦​នាក់ដែលទាហានថៃយកមកប្រគល់ជូន

ចែករំលែក៖

​ខេត្តបាត់ដំបង​ ៖កម្លាំងស្នងការ​ដ្ឋាននគរបាល​ខេត្តបាត់ដំបង ដោយអនុវត្តផែនការការពារ​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃឲ្យមានសុវត្ថិភាព នៅរសៀលថ្ងៃទី១១ ខែមិថុនា បានធ្វើការត្រួតពិនិត្យ​ពលរដ្ឋ​ឆ្លង​ដែន​ និង​មេខ្យល់​នាំ​ពលករ​ចេញ​-​ចូល​ខុសច្បាប់​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ រួចក៏បាន​ទៅ​ទទួល​ប្រជាពលរដ្ឋ​ដែល​វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ ពី​យោធា​ថៃ​កងអនុសេនាធំ​១៣០៥​ ត្រង់​ចំណុច​នៃ​ភូមិសាស្ត្រ​ភូមិ​គីឡូ​៩​ ឃុំ​ជ្រៃ​សីមា​ ស្រុក​សំពៅ​លូន​មាន ចំនួន​០៦​នាក់ក្នុងនោះមានស្រី​០២​នាក់​និងក្មេង​០១​នាក់​។​

ប្រតិបត្តិការនេះដឹកនាំដោយលោក​វរសេនីយ៍ឯក​ ពៅ​ ថា​វុ​ធ​ ស្នងការ​រង​ទទួល​ការងារ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក​ ប្រាក់​ សាយ​ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ ។

​បន្ទាប់​ពី​សាកសួរ​ កត់​ឈ្មោះ​ និង​អប់រំ​ណែនាំ​រួច​ កម្លាំង​នគរបាលបាន​ប្រគល់​បងប្អូន​ទាំង៦នាក់ឱ្យទៅ​ក្រុម​គ្រូពេទ្យ​ ដើម្បី​ទទួលយក​ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​អនុ​វិទ្យាល័យ​កូនភ្នំ​៣២​ ធ្វើតេស្តរកមេរោគកូវីដ-១៩៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖