ភ្នំពេញ៖ បន្ទាប់ពីរដ្ឋបាលខណ្ឌដូនពេញ បានចុះណែនាំទីតាំងចតរថយន្តអ្នកគួកជេ និងរថយន្តអ្នកដំណេីរដែលបានមកចតចោលនៅលេីទ្រូងផ្លូវ និងចិញ្ចេីមផ្លូវ តាមទីសាធរណៈបណ្តាលឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ដែលបង្កការកកស្ទះចរាចរណ៍ និងសោភណ្ឌភាពរាជធានីភ្នំពេញ ជាច្រើនលើកច្រើនសារ។ ប៉ុន្តែម្ចាស់រថយន្តទាំងអស់នោះ នៅតែផ្គេីននិងការណែនាំរបស់អាជ្ញាធរមូលទៀត។
ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ និងដោយមានការចូលរួម ពីលោកប្រធានការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក លោកស្រី អភិបាលរង លោកអធិការនគរបាលខណ្ឌដូនពេញ លោកអធិការរង លោកមេបញ្ជាការ លោកមេញ្ជាការរងរាជអាវុធហត្ថខណ្ឌដូនពេញ លោកនាយក នាយករងរដ្ឋបាល លោក ប្រធានការរិយាល័យនានាជុំវិញខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈរថយន្តគួកជេ និងរថយន្តដែលបានមកចតចោលនៅលេីទ្រូងផ្លូវ និងចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធរណៈបណ្តាលអោយបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណ: បង្ករការកកស្ទះចរាចរណ៍និងសោភណ្ឌភាពរាជធានីភ្នំពេញ ចាប់តាំងពីវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃសៅរ៍ទី១២ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ម៉ោង១១ និង៣០នាទីថ្ងៃដដែល ។
ក្នុងប្រតិបត្តិការនេះ ជាលទ្ធផលកម្លាំងសមត្ថកិច្ចមានចាប់ឃាត់រថយន្តសរុបចំនួន ២៧គ្រឿង ត្រូវបានស្ទូច និងយកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញរួមមាន៖ ១/រថយន្តគួកជេរចំនួន ១៧គ្រឿង; ២/រថយន្តសំចតសម្រាប់ជួលចំនួន០៥គ្រឿង ;៣/រថយន្តប្រជាពលរដ្ឋចំនួន ០៥គ្រឿង ។
គួរបញ្ជាក់ថា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តនូវវិធានការនេះ រដ្ឋបាលខណ្ឌ កម្លាំងចម្រុះនឹងបន្តចុះអនុវត្តការងារនេះជាបន្តទៀត នៅវេលាម៉ោង១៤ និង៣០នាទីរសៀលនេះជាបន្តទៀត៕ដោយ៖ស តារា