ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តភ្លេីងឆេះផ្ទះបាយក្នុងបុរីពិភពថ្មីគួរស្រូវ​ ផ្អេីលដល់អ្នកជិតខាងនិងសមត្ថកិច្ចចុះអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​ ៖​ អគ្គិភ័យបានឆាបឆេះផ្ទះបាយមួយកន្លែងនៅក្នុងបុរីពិភពថ្មីគួរស្រូវ​ ក្បែរនិងផ្លូវជាតិលេខ២​ ក្នុងភូមិក្រាំងស្វាយ​ សង្កាត់ព្រែកកំពិស​ ខណ្ឌដង្កោ​ ដោយធ្វេីឲ្យមានការភ្ញាក់ផ្អេីលដល់អ្នកជិតខាងជួយអន្តរាគមន៍​ ព្រមទាំងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៧​ និង៥០នាទីយប់​ ថ្ងៃសៅរ៍​ ទី១២​ ខែមិថុនា​ ឆ្នាំ​២០២១​ ។ 

    តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ រូបគាត់បានចូលផ្ទះបាយដោតភ្លេីងកំដៅម្ហូប​ រួចក៏មកមុខផ្ទះវិញដោយភ្លេចបិតភ្លេីង​ ។ មួយសន្ទុះក្រោយមកស្រាប់តែមានផ្សែងហុយទ្រលោមចេញពីផ្ទះបាយ​ ហេីយក៏ស្រែកឆោឡោឲ្យអ្នកជិតខាងជួយ​បាញ់ពន្លត់​ ដោយអ្នកខ្លះយកទឹកជះ​ អ្នកខ្លះយកបំពង់ពន្លត់អគ្គិភ័យបាញ់​ពន្លត់​ ព្រមទាំងទាក់ទងទៅអាជ្ញាធរមូលដ្ឋានឲ្យយករថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ផងដែរ​ ។ 

    បន្ទាប់ពីទទួលបានព័ត៌មានថា​ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅត្រង់ចំណុចខាងលេី​ អាជ្ញាធរខណ្ឌដង្កោ​ និងក្រុមហ៊ុនស្រាបៀរកម្ពុជា​ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បាញ់ពន្លត់​ តែពេលទៅដល់បងប្អូនប្រជាពលរដ្ឋបានបាញ់រលត់ទៅវិញជាស្ថាពរទៅហេីយ​ ដោយខូចខាតសម្ភារផ្ទះបាយមួយចំនួនតូចប៉ុណ្ណោះ​ ហេីយក៏មិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋផងដែរ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖