ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តប៉ៃលិន ប្រកាសពីករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ២៧នាក់ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ និងមានករណីអ្នកឆ្លងថ្មី ចំនួន០៦ករណី

ចែករំលែក៖

ខេត្តប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ម្សិលមុិញ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយ ចំនួន ២៧ នាក់ និងរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ០៦ ករណី មានដូចខាងក្រោម ៖

-ករណីជាសះស្បើយ ៖ អ្នកដែលព្យាបាលជាសះស្បើយចំនួន ២៧ នាក់ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ បន្ទាប់ពីលទ្ធផល តេស្តមន្ទីរពិសោធន៍ពីរលើក អវិជ្ជមាន ដោយត្រូវធ្វើចត្តាឡីស័កនៅផ្ទះចំនួន ១៤ ថ្ងៃបន្តទៀត។

-ករណីឆ្លងជំងឺកូវីដ-១៩ថ្មី ៖ យោងតាមលទ្ឋផលធ្វើតេស្តរហ័ស (Rapid Test) របស់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ០៦ ករណី ដូចមានរាយនាមខាងក្រោម៖
រដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលធ្លាប់មានការប្រាស្រ័យទាក់ទង ដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ខាងលើ សូមតាមដានសុខភាពជាប្រចាំ ក្នុងករណីសង្ស័យត្រូវរួសរាន់ទៅ ជួបគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពដែលនៅជិតបំផុតរឿងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃ ឈប់សម្រាកផង)។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងចូលរួម អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ គឺពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ និង៣កុំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា គឺកុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូល ទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា ឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖