ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃអាទិត្យ ៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោកស្រី ហេង គីមជី ដែលបានអោយតំណាង នាំយកអំណោយជាស្បៀងអាហារ មកចែកជូនដល់ប្រជាការពារសង្កាត់លេខ៤ ចំនួន៤៥នាក់ ដើម្បីជួយសម្រួលការលំបាក ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។
ស្បៀងអាហារដែលលោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោកស្រី ហេង គីមជី ផ្តល់ជូនប្រជាការពារសង្កាត់លេខ៤ក្នុងមួយនាក់ទទួលបាន:
១. អង្គរ ចំនួន២៥គីឡូ
២. មី ចំនួន០១កេស
៣.ត្រីខ ចំនួន១០កំប៉ុង
៤.សាច់ក្រក ចំនួន០១គីឡូ
៥.ត្រីងៀត ចំនួន០១គីឡូ
៦.ប្រេងឆា ចំនួន០១ដប
ជាមួយគ្នានេះដែរ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោកស្រី ហេង គីមជី ក៏បានឧបត្ថម្ភអាកុល ចំនួន០២កាន សំរាប់ប្រើប្រាស់ក្នុងសាលាសង្កាត់លេខ៤ ផងដែរ។
ក្នុងនាមចៅសង្កាត់លេខ៤ លោក សេង នីម តំណាងឱ្យអជ្ញាធរសង្កាត់ និងប្រជាការពារក្នុងសង្កាត់ទាំងអស់ សូមគោរពជូនពរដល់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី ព្រមទាំងក្រុមគ្រួសារទាំងអស់ ជួបតែសេចក្តីសុខ ប្រកបដោយពុទ្ធពរទាំង៥ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សិលា