ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជូនសង្ស័យ០២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូលបង្ក្រាបបានជាក់ស្តែងនៅចំណុចរោងកម្មករសំណង់ ស្ថិតក្នុង ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយចាប់យកនូវវត្ថុតាងម្សៅក្រាមសថ្លា ចំនួន២០កញ្ចប់ (០១កញ្ចប់ធំ ១៩កញ្ចប់តូច) និងសម្ភារសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀតផងដែរ។

មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថាជនសង្ស័យទាំង០២នាក់មាន ៖

ទី១.ឈ្មោះ ឌុក ធែល អាយុ ៣២ ឆ្នាំមុខរបរ មិនពិតប្រាកដ (ជួញដូរ និងចែកចាយគ្រឿងញៀន) បច្ចុប្បន្នស្នាក់នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ទី២.ឈ្មោះ តូច វណ្ណៈ  អាយុ ៣៥មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិថ្មដា សង្កាត់ កន្ទោក ខណ្ឌ កំបូល រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០២នាក់បានយកសំណាករួចដោយប្រើឧបករណ៍តេស្តរហ័ស ( Rapit Test) លទ្ធផលអវិជ្ជមានកូវីដ-១៩៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖