ខេត្តឧត្ដរមានជ័យ៖ នៅវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំង ជំនាញអាជ្ញាធរសមត្ថកិច្ចខេត្ត បានសហការគ្នាចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធជំងឺកូវីដ-១៩ទើបរកឃើញ។
កម្លាំងចម្រុះរួមមាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងចំនួន៥នាក់ សាលាស្រុក២នាក់ មន្រី្តសុខាភិបាល៣នាក់ នគរបាល៤នាក់ ប្រជាការពារ៤នាក់ ដឹកនាំរួមដោយលោក ថន កុត អភិបាលរងស្រុកអន្លង់វែង ចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធករណីអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ សាន់ ស៊ុត ភេទប្រុស អាយុ៥៣ នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
តាមរយ:ការសាកសួរអ្នកដែលមានវិជ្ជមានកូវីដ-១៩គាត់បានបញ្ជាក់ថា គាត់មិនដែលបានធ្វើដំណើរទៅណានោះទេ គឺគាត់នៅផ្ទះសម្រាកព្យាបាលជំងឺទឹកនោមផ្អែម។
លុះដល់ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១ គាត់បានមកជោះឈាមនិងពិនិត្យជំងឺនៅឃ្លីនិកឯកជនឈ្មោះ ខន សុផន ស្ថិតនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ពេលជោះឈាមនិងពិនិត្យជំងឺរួចគាត់មានសុខភាពធម្មតាហើយបានត្រឡប់ទៅផ្ទះវិញ ។
នៅថ្ងៃទៅ១៣ ខែមិថុនាឆ្នាំ ២០២១ វេលាម៉ោង១៣និង៤០នាទី គាត់បានមកជោះឈាម និង ពិនិត្យជំងឺម្ដងទៀតនៅកន្លែងដដែល តែដោយគាត់មានអាការ:ធ្ងន់ធ្ងរក្រុមគ្រូពេទ្យនៅឃ្លីនិកឯកជន បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។
ក្រោយពីតាមដានជំងឺរបស់គាត់រួចនៅវេលាម៉ោង២០និង៤០នាទី ក្រុមគ្រូពេទ្យបានធ្វើតេស្តស្រាប់តែឃើញវិជ្ជមានកូវីដ-១៩។
តាមការស្រាវជ្រាវអ្នកដែលប៉ះពាល់ផ្ទាល់ជាមួយគឺអ្នកមានវិជ្ជមានកូវីដ-១៩មានចំនួន១០នាក់នៅក្នុងទីតាំងឃ្លីនិកឯកជន រួមមាន៖
ទី១៖ឈ្មោះ ខន សុផន ភេទប្រុស អាយុ៣១ឆ្នាំ (គ្រូពេទ្យ) រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង
ទី២៖ឈ្មោះ តាំ កញ្ញា ត្រូវជាប្រពន្ធ អាយុ២៥ឆ្នាំ
ទី៣៖ឈ្មោះ ផេង តាំវិសាល ភេទប្រុស អាយុ៣ឆ្នាំ ត្រូជាកូន
ទី៤៖ឈ្មោះ វើយ វឌ្ឍនា ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាប្អូន
ទី៥៖ឈ្មោះ អន សុីពេជ្រ ភេទប្រុស អាយុ១៥ឆ្នាំ ត្រូវជាប្អូន
ទី៦៖ ឈ្មោះ អុីម សុខឡេង ភេទស្រី អាយុ២៦ឆ្នាំ ត្រូវជាប្អូន
ទី៧៖ ឈ្មោះ ឡុង សុខលីន ភេទស្រី អាយុ២៦ឆ្នាំ ត្រូវជាប្អូន(អ្នកទាំង៧រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង)
ទី៨៖ ឈ្មោះ តាន់ ភឿក ភេទប្រុស អាយុ៤០ឆ្នាំ អ្នកជម្ងឺ រស់នៅភូមិលំទងថ្មី ឃុំលំទង ស្រុងអន្លង់វែង
ទី៩៖ឈ្មោះ នួន សន ភេទស្រី អាយុ៤៨ឆ្នាំ អ្នកមើលថែអ្នកជម្ងឺ រស់នៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង
ទី១០៖ ឈ្មោះ នួន ឈួន ភេទប្រុស អាយុ៧៨ឆ្នាំ អ្នកជំងឺរស់នៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។
ក្រោយពីធ្វើការស្រាវជ្រាវរួចមកក្រុមការងារបានសម្រេចបិទទីតាំងឃ្លីនិកឯកជន ព្រមទាំងឲ្យអ្នកពាក់ព័ន្ធទាំងអស់ធ្វើចត្តាឡីស័ក១៤ថ្ងៃនៅទីតាំងបានបិទ៕
ដោយ៖ ប៉ែន នួន