ខេត្តព្រះសីហនុ៖ លោកឧត្ដមសេនីយ៍ត្រី ជិន វិទ្យា ស្នងការរង ផែនកាងារធនធានមនុស្ស តំណាងឱ្យលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រគល់អំណោយរបស់លោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាស្បៀងអាហារ នឹងសំភារៈបរិក្ខាការពារជំងឺកូវីដ-១៩។
អំណោយរបស់លោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងនោះរួមមានដូចជា៖ មី ៩១កេសធំ អង្គរ ១០៥បាវ ទឹកត្រី ៦០យួរ ទឹកសុីអុីវ ៦០យួរ ទឹកសុទ្ធ ៣៧៦កេស ម៉ាស់ខ្មៅ ២២៨០០ម៉ាស់ ម៉ាស់ខៀវ ១០៣.០៦០ម៉ាស់ ទឹកអាកុល ៤៧ប៊ីដុងធំ ស្រោមដៃ ៧៧០០គូរ របាំងមុខ ៧៦៨របាំង ជូនដល់អធិការដ្ឋាននគរបាល ក្រុង-ស្រុក ទាំង៥ ការិយាល័យជំនាញ និងកងអន្តរាគមន៍ពិសេស ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់នឹងព្រឹត្តិការណ៍ ២០ កុម្ភៈ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោឧត្តមសេនីយ៍ត្រីស្នងការរង បានណែនាំទៅដល់កងកម្លាំងទាំងអស់ឲ្យយកចិត្តទុកដាក់លើការថែរក្សាសុខភាពឲ្យបានល្អ និងរួមគ្នាអនុវត្តន៍ឲ្យបាន តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣ការពារ និង៣កុំ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីការពារកុំអោយឆ្លងជំងឺកូវីដ-១៩ ៕
ដោយ៖សហការី