ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនប្រជាពលរដ្ឋ យករថយន្តមកធ្វើការត្រួតពិនិត្យលក្ខណបច្ចេកទេស (ឆៀក)តាមសេចក្ដីជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បងប្អូនប្រជាពលរដ្ឋ បានយករថយន្តតូចធំមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ(ឆៀក) ដោយមាន ម៉ាស៊ីនត្រួតពិនិត្យចល័ត នឹងចាប់ដំណើរការត្រួតពិនិត្យ នៅចំណុច(រង្វង់មូលនាគបាញ់ទឹក មាត់ទន្លេ) (ឆៀក)តាមសេចក្ដីជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង។

បើតាមមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងបានឲ្យដឹង នៅព្រឹកថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២១នេះថាការត្រួតពិនិត្យបច្ចេកទេសរថយន្ត(ឆៀក) គឺធ្វើចាប់ពីថ្ងៃទី១៤ នេះ រហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១រយៈពេល៥ថ្ងៃ។

លោកបន្តថាក្នុងថ្ងៃនេះមានបងប្អូនប្រជាពលរដ្ឋបានយករថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស ចល័តយានយន្តមណ្ឌល ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ស្ថិតនៅលើផ្លូវក្រុងលេខ១១៩ (រង្វង់មូលនាគបាញ់ទឹក មាត់ទន្លេ) ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

លោកបានបញ្ជាក់ថាលទ្ធផលការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដោយប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័ត ស្ថិតក្នុងក្រុងស្វាយរៀង ក្នុងខែឧសភាថ្ងៃទី២៨  ឆ្នាំ២០២១កន្លងមកនេះ បានត្រួតពិនិត្យ និងផ្តល់ជូនវិញ្ញាបនបត្រដល់យានយន្ត សរុបចំនួន ៤៣០គ្រឿងផងដែរ។

បើតាមប្រជាពលរដ្ឋមកធ្វើឆៀករថយន្តបានឲ្យដឹងថាក្នុងថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋ បាននាំយករថយន្តមកត្រួតពិនិត្យ លក្ខណៈបច្ចេកទេស (ឆៀក) ជាច្រើនគ្រឿងតាមបណ្ដោយផ្លូវលេខ ១១៩ មានទាំងរថយន្ត តូច ធំ ចូលមក ត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត នៅគោលដៅ ត្រូវបានអនុវត្តនៅលើផ្លូវក្រុងលេខ១១៩ (រង្វង់មូលនាគបាញ់ទឹក មាត់ទន្លេ) ។

សូមបញ្ជាក់ថាយោងតាមខ្លឹមសារនៃអនុក្រឹត្យលេខ៣៩ អនក្រ. បក ត្រង់ជំពូកទី៣ មាត្រា៧ថ្មី ចំណុចទី៤ របស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ត្រូវពិន័យអ្នកបើកបររថយន្តធុន ស្រាល ទឹកប្រាក់ចំនួន ១៨ម៉ឺនរៀល និងអ្នកបើកបររថយន្តធ្ងន់ធ្ងរទឹកប្រាក់ចំនួន ៣៧ម៉ឺន៥ពាន់រៀល ចំពោះអំពើល្មើសអ្នកបើកបរដោយគ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយាន ឬប្រើ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈ បច្ចេកទេស ហួសសុពលភាព ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖