ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានមីយ៉ាន់ម៉ាចោទប្រកាន់ក្រុមប្រដាប់អាវុធជនជាតិភាគតិចសម្លាប់ពលរដ្ឋ២៥នាក់

ចែករំលែក៖

នៅថ្ងៃទី១៤ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានផ្សាយថា ក្រុមប្រដាប់អាវុធជនជាតិភាគតិចបានសម្លាប់ពលរដ្ឋ២៥នាក់ដែលជាកម្មករសាងសង់ ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសនេះ ។
តាមសារព័ត៌មាន Global New Linht និង Myawaddy បានផ្សាយថា ក្រុមកម្មការធ្វើការនៅលើស្ពាន Uhu Greek ស្ថិតនៅក្នុងស្រុក Myawaddy ជិតព្រំដែនប្រទេសថៃ ក៏ត្រូវចាប់ខ្លួនចេញពីការដ្ឋាននៅថ្ងៃទី៣១ខែឧសភាដែរ ។ ក្រុមមនុស្សដែលត្រូវទាហានជនជាតិភាគតិចចាប់ទៅនោះមានកុមារ១០នាក់និងស្ត្រី៦នាក់។
ប្រព័ន្ធផ្សព្វផ្សាយយោធាមីយ៉ាន់ម៉ាបានបង្ហោះរូបភាពពីសាកសព២៤នាក់ស្លាប់គរលើគ្នានៅកណ្តាលព្រៃជ្រៅ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមប្រដាប់អាវុធមកពីក្រុម karen (KNDO) មិនមានប្រតិកម្មទៅលើការចោទប្រកាន់ខាងលើនោះឡើយ។ ចំណែកអ្នកនាំពាក្យកម្លាំងទាហានមីយ៉ាន់ម៉ា ក៏មិនទាន់លើកឡើងអ្វីបន្ថែមពីករណីខាងលើនោះដែរ។
តាមសារព័ត៌មាន Global New Light បានផ្សាយថា សរុបមានសាកសព៧នាក់ត្រូវបានរកឃើញនៅថ្ងៃទី ១១ខែមិថុនា ក្នុងនោះសពម្នាក់ឆេះខ្លោច ហើយសពផ្សេងទៀត ត្រូវគេចងដៃទៅក្រោយ។ សាកសព១៨នាក់ផ្សេងទៀតត្រូវបានរកឃើញនៅថ្ងៃទី ១២ខែមិថុនា ។ មន្ត្រីជំនាញបានទៅត្រួតពិនិត្យអត្តសញ្ញាណសពដើម្បីផ្តល់ព័ត៌មានដល់គ្រួសារបានដឹង។
អំពើហិង្សារវាងកម្លាំងទាហានជនជាតិភាគតិចនិងទាហានរដ្ឋាភិបាលបានកើតឡើងចាប់តាំងពីការធ្វើរដ្ឋប្រហារ ថ្ងៃទី ១ខែកុម្ភៈ បណ្តាលឲ្យពលរដ្ឋរាប់ពាន់នាក់បោះបង់ផ្ទះសម្បែងរត់ភៀសខ្លួន។ មកទល់ពេលនេះមានមនុស្ស ៨៦០នាក់ស្លាប់ ដោយការធ្វើបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហារដោយយោធាទម្លាក់មេដឹកនាំស៊ីវិល៕ដោយ៖ធីរូណា

រូបភាព៖ VTC

 


ចែករំលែក៖