ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ នៅពេលនេះក្រុងព្រះសីហនុបានប្រែប្រួលមុខមាត់ថ្មីហើយ ទាំងផ្លូវ និងអគារ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បាន បង្ហោះលើផេកផ្លូវការថា,  នៅពេលនេះក្រុងព្រះសីហនុបានប្រែប្រួលមុខមាត់ថ្មីហើយ ទាំងផ្លូវ និងអគារ ។ ក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងដ៏ទាក់ទាញទាំងវិស័យទេសចរណ៍ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងច្រកនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត ។

ក្នុងនោះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ក៏សូមរីករាយស្តាប់  និងទស្សនាចម្រៀងមួយបទដែលមានចំណងជើងថា “ព្រះឧម៉ាមហិស្វរៈ”ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា លើផេកសម្តេច ។

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៣ ខែមិថុនា​​ ឆ្នាំ​២០២១​ រកឃើញអ្នកឆ្លងថ្មី ៥៤២នាក់ទៀត ជាសះស្បើយ ១,១០៩នាក់ និងស្លាប់ ១៣នាក់៖

– ករណីឆ្លងសហគមន៍ ៥០៥នាក់

– អ្នកដំណើរពីបរទេស ៣៧នាក់

គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១

– អ្នកឆ្លងសរុប= 38,969 នាក់

– អ្នកជាសះស្បើយ= 32,967 នាក់

– អ្នកស្លាប់= 348 នាក់។

ទោះជាកម្ពុជា ក៏ដូចជាលើសកលលោក ជួបវិបត្តិកូវីដ-១៩ ក៏កម្ពុជាបន្តការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖