ព័ត៌មានទាន់ហេតុការណ៍៖

លួចប៉ះចំថ្ងៃស៊យ! ជនសង្ស័យម្នាក់នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនករណីប៉ុនប៉ងលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនបានក្រោយពីរូបគេប៉ុនប៉ងលួចម៉ូតូតែមិនបានសម្រេច។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៦និង០០នាទី                                                                                                                                                                                              ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១  នៅចំណុចតាមផ្លូវលេខ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

  នគរបាលប៉ុស្តិ៍បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ហង្ស វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្នុងការដ្ឋានសំណង់ផ្ទះល្វែង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក  (មានសារធាតុញៀន)។

  សមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យរូបនេះគឺនៅពេលកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋានបានប្រទះឃើញជននេះកំពុងប៉ុនប៉ងលួចយកម៉ូតូ១គ្រឿង ហើយដោយត្រួតពិនិត្យគ្មានឯកសារត្រឹមត្រូវនិងមានឧបករណ៍ដែកកែច្នៃសម្រាប់កាច់សោ.កម៉ូតូទៀតនោះទើបឃាត់ខ្លួនយកមកសាកសួរតែម្តង។

 បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖