ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះបានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១១នាក់ថ្មីបន្ថែមទៀត ដែលជាអ្នកលក់ផលិតផល កម្មកររោងចក្រ អ្នកបើកបរតាក់ស៊ី អាជីវករ និងកុមារ។
អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងមណ្ឌលព្យាបាលវិទ្យាល័យតេជោ ហ៊ុន សែន ទឹកហូត។
រដ្ឋបាលខេត្ត នៅតែបន្តអំពាវនាវដ៏ទទូចដល់អាជ្ញាធរមូលដ្ឋាន ដែលមានកម្មករ កម្មការិនីស្នាក់នៅទាំងអស់ យកចិត្ត ទុកដាក់គ្រប់គ្រងក្រុមគ្រួសារអ្នកទាំងនោះ ឱ្យធ្វើចត្តាឡីស័កនៅតាមលំនៅដ្ឋាន ទីសំណាក់រៀងៗខ្លួន ឱ្យបានត្រឹមត្រូវតាម វិធានការសុខាភិបាល បន្តតាមដានសុខភាពរបស់បងប្អូន និងជួយដោះស្រាយការលំបាកនានាក្នុងគ្រួសារនីមួយៗ តាម ជាក់ស្តែង។
អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ, កាល់ផ្លាប់បា្រស័យ ទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុន/សូមមកពិនិត្យសំណាកធំ បន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ឬមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ឬមណ្ឌលសុខភាពដែលនៅជិតបំផុតដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ ដើម្បី ខ្លួនយើង គ្រួសារ និងសង្គមជាតិយើង។
បញ្ជាក់ ៖ -សរុបអ្នកវិជ្ជមានកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៏ ២០កុម្ភៈ” ចំនួន ៣៤២នាក់ ស្រី ២៥៥នាក់ -ជាសះស្បើយថ្មី ៤១នាក់ ស្រី ២៤នាក់ សរុបចំនួន ២៤៤នាក់ ស្រី ១៧៥នាក់ -ស្លាប់ថ្មី (គ្មាន) សរុបចំនួន ០៤នាក់ ស្រី ០៣នាក់ -កំពុងសម្រាកព្យាបាលចំនួន ៩៤នាក់ ស្រី ៧៧នាក់៕
ដោយ៖ សិលា