ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តមណ្ឌលគិរី ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១០នាក់បន្ថែមទៀត នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ឲ្យបានជ្រាបថា ៖ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានបន្តការស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមាន កូវីដ-១៩ នាពេលកន្លងមក និងយោងតាមលទ្ធផលឥស្សរហ័ស (Rapit Test) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បាន រកឃើញករណ៍វិជ្ជមានកូវីដ-១៩ ចំនួន ១០ នាក់ បន្ថែមទៀត មានឈ្មោះដូចខាងក្រោមតាមតារាង ៖អ្នកវិជ្ជមានកូវីដ-១៩ ទាំង ១០ នាក់ ខាងលើ ធ្លាប់មានប្រវត្តិប៉ះពាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលរដ្ឋបាលខេត្តបាន រកឃើញនាពេលកន្លងមក ដោយសារមានអាការៈមិនស្រួលខ្លួន (សង្ស័យ) ជារោគសញ្ញានៃជំងឺកូវីដ-១៩ បានស្ម័គ្រចិត្តស្នើសុំយក សំណាកធ្វើតេស្តរហ័ស(Rapt Test) ជាលទ្ធផល គឺមានវិជ្ជមានកូវីដ-១៩ ។

ជាមួយគ្នានេះដែរ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រដ្ឋបាលខេត្តមណ្ឌលគិរី សូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ និងដោយ ប្រយោលជាមួយ អ្នកមានវិជ្ជមានកូវីដ-១៩ ឬមានរោគសញ្ញាក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ពិបាកដកដង្ហើម កំដៅក្នុងខ្លួន ឡើងខ្ពស់លើសពី ៣៧ អង្សាសេ និងរោគសញ្ញាផ្សេងទៀតដែលសង្ស័យ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងលេខទូរស័ព្ទ ០៩៧៦០២៨៨៨៨, ០១២៨២៥០៩៨, ០៩៧៩០៩៩៩៩៧។

រដ្ឋបាលខេត្តមណ្ឌលគិរី សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមអនុវត្តនូវ វិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល និងសូមមមូស្លីមសហការអនុវត្តប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

ដោយ ៖ សិលា


ចែករំលែក៖