ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជន​ជាតិចិនដេក​ក្នុង​ទូ ATM បង្កឱ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខ និងសមត្ថកិច្ច​នាំ​គ្នា​ឃាត់ បែរជា​ស្ត្រី​រូប​នេះ​ដើរ​ស្រែក​ឡូឡា និងស្រាតខោអាវ

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​ម្នាក់​ពាក់អាវ​ពណ៌ខ្មៅ​ដៃខ្លី ស្លៀកខោ​ពណ៌​ផ្កាឈូក​មិនដឹង​ថា​មកពីទីណា​នោះ​ទេបាន​ទៅ​ដេក​ក្នុង​ទូ ATMបង្កឱ្យមានការភ្ញាក់ផ្អើលដល់ភ្នាក់ងារសន្តិសុខ និងសមត្ថកិច្ច​នាំ​គ្នា​ទៅឃាត់ តែបែរជា​ស្ត្រី​រូប​នេះ​ដើរ​ស្រែក​ឡូឡា និងស្រាតខោអាវទៅវិញ។
ហេតុការណ៍នេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​​ម៉ោង​ជាង១២​រំលង​អធ្រាត្រឈានចូល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១ នៅតាមបណ្តោយផ្លូវលេខ១០០៣ ​ក្បែរផ្សារអុីអន​២ ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មីខណ្ឌសែនសុខ។
​ប្រភពព័ត៌មានពីសន្តិសុខបានឱ្យដឹង​ថា មុនពេលកើតហេតុគាត់​បានឃើញ​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ជា​ជនជាតិ​ចិន ហើយ​ក៏​មិនដឹង​ថា​ស្ត្រីរូបនេះដើរ​មកពីណា​នោះ​ទេបានជា​មក​ដេក​នៅក្នុង​ទូ ATM ស្ថិតនៅលើផ្លូវលេខ​១០០៣ ​ហើយ​អុកឡុក​គេឯងពេញនៅម្តុំនោះ។ ឃើញបែបនេះរូបគាត់ជាក្រុមសន្តិសុខបាននាំ​គ្នា​ហាមឃាត់​ស្ត្រីជនជាតិចិនរូបនោះកុំឱ្យធ្វើ​បែប​នេះ​ទៀត​។
សន្តិសុខរូបនេះបន្តទៀត​ថា ក្រោយមក​ស្ត្រី​រូប​នោះ​ក៏​បាន​ដើរ​ចេញ​ទៅ​ដល់​ម្តុំ​ផ្សារ​អុីអន​២ ក៏​ស្រាប់តែ​ចូល​ទៅ​អុកឡុក​កន្លែង​សន្តិសុខ​កំពុង​តែ​ដេក ថែម​ទាំង​ស្រែក​ឡូឡា និង​ដោះ​អាវ​ស្រាតខោ​ចេញ ទៀតផងតែ​ត្រូវ​បាន​គេ​ហាមឃាត់​ទាន់ ទើប​ស្ត្រីជន​ជាតិចិន​រូប​នេះ​ដើរទៅ​ដើរមក និង​និយាយ​តែឯង​ស្រែក​ពេញ​ផ្លូវ ហើយ​រត់​ចូល​ឡាន និង​ម៉ូតូ​ដែល​កំពុង​តែ​បើក​លឿន​ៗ​អស់​រយៈពេល​ជាង​មួយ​ម៉ោង ទើប​សមត្ថកិច្ច​មក​ដល់​​ហាម​គាត់​កុំឱ្យអុកឡុក​គេឯង​បន្ត​ទៀត ។បើតាមសម្តីសមត្ថកិច្ចបានឱ្យដឹងដែរ​ថា ស្ត្រីរូប​នេះ គឺ​មិនដឹង​ថា​ប្រើប្រាស់​ថ្នាំ​​ញៀនដល់កម្រិត​ណា​នោះ​ទេ​​បានជា​មាន​សភាព​បែប​នេះ ។
បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ច​ក៏​បាន​ហៅ​ម៉ូតូ​កង់​បី​ដឹក​យក​ស្ត្រី​រូបនេះទៅកាន់​ស្ថានទូត​ចិន ដើម្បីប្រគល់ឱ្យស្ថានទូតចាត់ការបន្តតាម​នីតិវិធី ៕

ដោយ៖ ជ្រោយ ពេជ្រ


ចែករំលែក៖