ពលរដ្ឋអុីស្រាអែល បានចាត់ទុកការដង្ហែក្បួន(ទង់ជាតិអុីស្រាអែល) នៅទីក្រុងបុរាណ ហ្សេរុយសាឡឹមខាងកើតគឺជាព្រឹត្តិការណ៍ធំ។ ទន្ទឹមនឹងនោះក៏បានអំពាវនាវឲ្យមានការតបតនៅតំបន់កាហ្សានិងតំបន់ភាគ ហ្សេរុយសាឡឹមខាងលិច ។
នៅថ្ងៃទី១៥ខែមិថុនា ក្រុមស្តាំនិយមនិងអ្នកជាតិនិយមនៅអុីស្រាអែលបានប្រារព្ធពិធីដង្ហែក្បួន“ ទង់ជាតិ” នៅខាងក្នុងនិងខាងក្រៅទីក្រុងហ្សេរុយសាឡឹមខាងកើត ដើម្បីរំលឹកដល់ការបញ្ចូលទីក្រុងនេះក្នុងទឹកដីអុីស្រាអែលនៅឆ្នាំ១៩៦៧ ។ សកម្មភាពនេះត្រូវបានប៉ាឡេស្ទីនចាត់ទុកថាជាសកម្មភាពឌឺដង ដោយអំពាវនាវឲ្យតបតវិញទាំងនៅតំបន់កាហ្សានិង ហ្សេរុយសាឡឹមខាងលិច។
នៅថ្ងៃទី១៥ខែមិថុនា រដ្ឋាភិបាលអុីស្រាអែលបានអនុញ្ញាតឲ្យដង្ហែក្បួន។ ពិធីដង្ហែក្បួនមិនត្រូវបានប្រកាសលម្អិតនោះឡើយព្រោះតែបារម្ភពីសន្តិសុខ។ ភាគីប៉ាឡេស្ទីនប្រឆាំងនឹងការដង្ហែក្បួនខាងលើ ។ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន Mohammad Shtayyeh បានព្រមានថា នឹងមានរឿងអាក្រក់កើតឡើង ។ នៅពេលនេះដែរ ក្រុម Fattah និង Hamas បានអំពាវនាវឲ្យមានមហាបាតុកម្មកើតឡើង តបតនឹងកូដកម្មរបស់អុីស្រាអែល ។ ពលរដ្ឋប៉ាឡេស្ទីននៅកាហ្សា និង ហ្សេរុយសាឡឹមខាងលិច នឹងធ្វើបាតុកម្មព្រមគ្នាជាមួយបាតុកម្មអុីស្រាអែល។ ទាំងនោះហើយអាចបង្កឲ្យមានការប៉ះទង្គិចគ្នារវាងពលរដ្ឋអុីស្រាអែល និងប៉ាឡេស្ទីន។
ប្រព័ន្ធផ្សព្វផ្សាយអុីស្រាអែល បានឱ្យដឹងថា កម្លាំងទាហានប្រទេសនេះ បានត្រៀមលក្ខណៈសម្រាប់ស្ថានភាពអាក្រក់បំផុតដែលអាចកើតឡើង ។ អគ្គរដ្ឋទូតអាមេរិក នៅហ្សេរុយសាឡឹមបានស្នើដល់ បុគ្គលិក និងគ្រួសារមិនត្រូវចេញទៅក្រៅនោះឡើយក្នុងពេលនេះ។
នាយករដ្ឋមន្ត្រីថ្មីអុីស្រាអែលលោក Naftali Bennet ទើបតែឡើងកាន់តំណែងបាន២ថ្ងៃប៉ុណ្ណោះ ហើយអនុញ្ញាតឲ្យពលរដ្ឋដង្ហែក្បួន ទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីបណ្តាគណបក្សនានានៅក្នុងប្រទេសអុីស្រាអែល ក៏ដូចជារងការរិះគន់យ៉ាងខ្លាំងពីប្រទេសខាងក្រៅផងដែរ៕ដោយ៖ ធីរីណា
រូបភាព៖ Reuters