ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារគ្រាប់បែកនៅទីតាំងហ្វឹកហាត់យោធាបណ្តាលឱ្យទាហាន១៥នាក់ស្លាប់នៅសូម៉ាលី

ចែករំលែក៖

ជនវាយប្រហារដោយគ្រាប់បែកអត្តឃាត បានបន្លំខ្លួនជាមួយកម្លាំងទាហានថ្មីឈរតម្រង់ជួរនៅខាងក្រៅដើម្បីចូលទៅកាន់ទីតាំងហ្វឹកហាត់ Dhegobadan ហើយក៏បានបំផ្ទុះគ្រាប់បែកដែលនៅជាប់ក្នុងខ្លួន។
ការវាយប្រហារកើតឡើងនៅថ្ងៃទី ១៥ខែមិថុនា បណ្តាលឲ្យទាហាន១៥នាក់ស្លាប់និងរបួសជាច្រើននាក់ ។

មន្ត្រីយោធាសូម៉ាលី លោក Mohamed Adan បានឱ្យដឹងថា មានទាហានជ្រើសរើសថ្មី១៥នាក់ស្លាប់ ហើយអាចនឹងមានអ្នកស្លាប់កើនឡើងខ្ពស់ព្រោះតែមានអ្នករងរបួសជាច្រើន។
លោក Mohamed Adanបញ្ជាក់ទៀតថា ជនវាយប្រហារដោយគ្រាប់បែកអត្តឃាតបានបន្លំខ្លួនជាមួយទាហានថ្មីហើយបំផ្ទុះគ្រាប់បែកនីជាប់តាមខ្លួន។ នេះជាការវាយប្រហារទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានក្នុងរយៈពេល១៨ខែកន្លងមក ក្នុងប្រទេសសូម៉ាលី។ មកទល់ពេលនេះនីមិនទាន់មានក្រុមភេរវកម្មណាមួយចេញមុខទទួលស្គាល់ថាជាសកម្មភាពរបស់ខ្លួននៅឡើយ។
ទីតាំងយោធា សណ្ឋាគារ និងទីតាំងសន្តិសុខផ្សេងៗ គឺជាគោលដៅនៃការវាយប្រហាររបស់ក្រុមភេរវកម្មនៅក្នុងប្រទេសសូម៉ាលី ដែលមានក្រុម Al shabaab មានទំនាក់ទំនងជាមួយក្រុមអាល់កៃដា។ កាលពីខែធ្នូឆ្នាំ២០១៩ មានការវាយប្រហារគ្រាប់បែកបង្កៃក្នុងរថយន្តនៅទីតាំងសន្តិសុខ ក្នុងរដ្ឋធានី Modaghisu សម្លាប់មនុស្ស ៨១នាក់។ នៅខែសីហាឆ្នាំ២០២០ ក៏មានការវាយប្រហារ នៅសណ្ឋាគារដែលមានជនបរទេសស្នាក់នៅច្រើនបណ្តាលឲ្យមនុស្ស១១នាក់ស្លាប់ដែរ៕

រូបភាព៖TTXVN

ដោយ៖ ធីរីណា(រូបភាព៖ansa.it)


ចែករំលែក៖