ខេត្តប៉ៃលិន៖ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន ដឹកនាំកម្លាំងផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី នៅចំណុចទល់មុខរោងចក្រចិន ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ក្នុងនោះមានស្រី៣នាក់ និងដកហូតវត្ថុតាងសរុបរួមមាន ៖
១/-ម្សៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកក)ចំនួន២៧កញ្ចប់(ក្នុងនោះធំ១៣កញ្ចប់)
២/-ថ្នាំញៀនប្រភេទWYពណ៌ក្រហមចំនួន៣៣៩គ្រាប់
៣/-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង
៤/-ទូរស័ព្ទដៃចំនួន០៧គ្រឿង
៥/-ថង់ប្លាស្ទិចចំនួន០២ដុំ
៦/-ដែកកេះចំនួន០៥ដើម
៧/-ដបសម្រាប់ជក់គ្រឿងញៀនចំនួន០១
៨/-កាំភ្លើងច្នៃចំនួន០២ដើម ។
ក្រោយឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងទាំងអស់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
ដោយ ៖ ប្រាថ្នា