ព័ត៌មានទាន់ហេតុការណ៍៖

Aaron Ramsdale ក្លាយជាអ្នកចាំទីឲ្យក្រុមជម្រើសជាតិអង់គ្លេសជំនួស Dean Henderson ដែលរងរបួសក្នុងព្រឹត្តិការណ៍យូរ៉ូ

ចែករំលែក៖

អ្នកចាំទី Aaron Ramsdale ត្រូវបានគេកោះហៅឱ្យក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍យូរ៉ូ ២០២០ របស់អង់គ្លេសដើម្បីជំនួសកីឡាករ Dean Henderson ដែលរងរបួសក្នុងការប្រកួតបើកឆាកកន្លងទៅ

អ្នកចាំទី Henderson របស់ក្រុមបិសាចក្រហមបានដកខ្លួនចេញពីការប្រកួតជាមួយនឹងបញ្ហារបួសត្រគាកមួយដែលនឹងបន្តការសម្រាកដើម្បីព្យាបាលរបស់គាត់ក្នុងការប្រកួតព្រឹត្តិការណ៍យូរ៉ូខាងមុខ ។ កីឡាកររូបនេះនឹងត្រឡប់ទៅក្លិបរបស់គាត់វិញដើម្បីធ្វើការវាយតម្លៃ និងព្យាបាលបន្តទៀត។

អ្នកចាំទី Ramsdale មានវ័យ២៣ឆ្នាំរបស់ក្រុម Sheffield United មិនជាប់ក្នុងក្រុមជម្រើសជាតិអង់គ្លេសទេប៉ុន្តែជាផ្នែកមួយនៃក្រុមបណ្តោះអាសន្នដែលមានកីឡាករទាំង៣៣នាក់មុនពេលប្រកួតយូរ៉ូមកដល់ កីឡាកររូបនេះនឹងអនុវត្តតាមគោលការការពារ Covid-19 ដោយត្រូវតេស្តសាកល្បងមុនពេលចូលជំរុំហ្វឹកហាត់របស់អង់គ្លេស។

Ramsdale បាននិយាយថា ខណៈពេលដែលខ្ញុំរីករាយដែលបានចូលរួមជាមួយប្រទេសអង់គ្លេសគំនិតភ្លាមៗរបស់ខ្ញុំគឺនៅជាមួយ DeanHenderson ព្រោះខ្ញុំដឹងថា តើវាមានអត្ថន័យយ៉ាងណាចំពោះគាត់ដែលត្រូវចូលរួម ពេលនេះខ្ញុំបានទទួលកិត្តិយស ហើយបានចូលរួមក្នុងការប្រកួតដ៏ធំមួយគឺជាអ្វីដែលក្តីសុបិនត្រូវបានបង្កើតឡើង។ នេះគឺជាពេលវេលាដ៏ពិសេសមួយសម្រាប់ខ្ញុំ និងក្រុមគ្រួសារ

Ramsdale នឹងក្លាយជាអ្នកចាំទីម្នាក់ក្នុងចំណោមអ្នកចាំទីទាំង៣នាក់នៅក្នុងក្រុមអង់គ្លេសដោយចូលរួមជាមួយអ្នកចាំទី Dean Hendersonរបស់ក្រុម Man Unite, Pickford របស់ក្រុម Everton និង Sam Johnstone របស់ក្រុម West Bromwich Albion

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិអង់គ្លេសនឹងជួបជាមួយជម្រើសជាតិស្កុតឡេនក្នុងការប្រកួតជម្រុះពូល D ជាលើកទី២របស់ពួកគេនៅឯកីឡដ្ឋានWembley នៅថ្ងៃសុក្រ វេលាម៉ោង២រំលងអធ្រាត្រម៉ោងនៅកម្ពុជា ៕

ដោយ៖ភារៈ


ចែករំលែក៖