ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការ ធ្វើតេស្តរហ័ស(Rapid Test) នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១. ខេត្តកំពង់ធំបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់ ដូចមានរាយនាមខាងក្រោម៖
រដ្ឋបាលខេត្តនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីយកមកធ្វើចត្តាឡឹស័ក និងធ្វើតេស្ត រកមេរោគកូវីដ១៩ ឲ្យបានឆាប់បំផុត។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវ។
គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៤៩៦នាក់ ស្រី ២៨៦នាក់ ក្នុងនោះបានជាសះស្បើយចំនួន ២៧១នាក់ ស្រី ១៥៤នាក់ និងស្លាប់ ចំនួន ០២នាក់ ស្រី ០១នាក់។ អ្នកជំងឺដែលនៅសល់ចំនួន ២២៣នាក់ ស្រី ១៣១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក បារាយណ៍-សន្ទុក មន្ទីរពេទ្យបង្អែកស្ទោង មណ្ឌលវិទ្យាល័យ ជា ស៊ីម ប្រឡាយ និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺដ៏កាចសាហាវនេះ៕
ដោយ៖ សិលា