ព័ត៌មានទាន់ហេតុការណ៍៖

ចិនបញ្ជូនអាកាសយានិក៣រូបឡើងស្ថានីយអវកាសថ្មី

ចែករំលែក៖

នៅថ្ងៃនេះ ចិននឹងបញ្ជូនអាកាសយានិកដំបូងបង្អស់របស់ខ្លួនឡើងទៅកាន់ស្ថានីយអវកាសថ្មីដែលបានបង្កើតឡើង។ នេះគឺជាសកម្មភាព បង្កើតប្រវត្តិសាស្ត្រថ្មីរបស់ចិនក្នុងការក្លាយទៅជាប្រទេសមហាអំណាចអវកាស។
អាកាសយានិក៣រូបត្រូវបានរ៉ុក្កែតរ៉ុញ Long March-2F បញ្ជូនឡើងទៅកាន់ស្ថានីយអវកាស Tiangong ហើយបំពេញបេសកកម្មនៅទីនោះរយៈពេល៣ខែ។ រ៉ុក្កែតរ៉ុញយានអវកាសចាកចេញពីជើងទម្រ Jiuquan នៅតំបន់ខ្ពងរាប់ Gobi នៅវេលាម៉ោង ៩និង២២នាទី។
យានអវកាស Shenzhou-12 បានតភ្ជាប់ជាមួយស្ថានីយអវកាស ក្រោយការបញ្ជូនឡើងទៅតាំងពីថ្ងៃទី២៩ ខែមេសា ។

ស្ថានីយខាងលើមានកន្លែងដាច់ដោយឡែកសម្រាប់ក្រុមអាកាសយានិក ដោយមានទាំងម៉ាស៊ីនហាត់ប្រាណ កន្លែងទំនាក់ទំនងដោយអុីម៉ែល និងការហៅទូរស័ព្ទវីដេអូពីផែនដី។

នេះជាការបញ្ជូនមនុស្សឡើងទៅកាន់ស្ថានីយអវកាសដំបូង ដែលចិនបានរៀបចំរយៈពេល ៥ឆ្នាំកន្លងមក។
ការបញ្ជូនមនុស្សឡើងទៅកាន់ស្ថានីយអវកាស នឹងបង្កើតមុខមាត់ចិនកាន់តែខ្លាំងនៅលើពិភពលោក មុនពេលដែលចិនត្រៀមប្រារព្ធខួប ១០០ឆ្នាំ ថ្ងៃបង្កើតបក្សនៅថ្ងៃទី១ខែកក្កដា។ មុនពេលឡើងទៅកាន់ស្ថានីយអវកាស ក្រុមអាកាសយានិកបានហ្វឹកហាត់រយៈពេលជាង៦ពាន់ម៉ោង មានទាំងការដាំដូងចុះឡើងនៅក្នុងទឹកដោយស្លៀកឈុតអាកាសយានិក ។
ក្រុមអាកាសយានិកដំបូងរបស់ចិននិងសាកល្បងប្រព័ន្ធ ជាជំហានដ៏សំខាន់នៅទីអវកាសនិងពិសោធន៍ នានា។

ការបង្កើតស្ថានីយអវកាសដាច់ដោយឡែករបស់ចិន ក្រោយពេលអាមេរិកហាមប្រាមក្រុមអវកាសយានិកជិតឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ដែលជាស្ថានីយបង្កើតឡើងដោយប្រទេស អាមេរិក រុស្ស៊ី កាណាដា ជប៉ុន និងអឺរ៉ុប៕ដោយ៖ ធីរីណា

រូបភាព៖TTXVN

រូបភាព៖Xinhua


ចែករំលែក៖