ព័ត៌មានទាន់ហេតុការណ៍៖

កាន់តែអាណិតអ្នកនាង បញ្ចកា ក្រោយនាងរៀបរាប់រឿង អេដវីន បង្កហិង្សាយ៉ាងព្រៃផ្សៃ ដោយប្រើខ្សែក្រវ៉ាត់ ទាញទម្លាក់ពីលើកាំជណ្តើរ

ចែករំលែក៖

ភ្នំពេញ៖ នៅមិនទាន់ស្ងាត់បាត់ពីការតាមដានរបស់ទស្សនិកជននៅឡើយ ក្រោយពីរឿងរ៉ាវចម្រូងចម្រាសនៃគូស្នេហ៍តារាសម្តែង លោក យិត មាសឧស្សាហ៍ ហៅ អេដវីន និងអ្នកមេម៉ាយកូន២អ្នកនាង សុទ្ធ បញ្ចកា។ ថ្ងៃនេះអ្នកនាង បញ្ចកា ដែលបានលើកឡើងថាបានរងហិង្សាពីគូស្នេហ៍លោក អេដវីន នោះ គឺបានបន្តបញ្ចេញរឿងអាស្រូវព្រៃផ្សៃបន្តិចម្តងៗដែល អេដវីនបានធ្វើដាក់នាង។ 

  អ្នកនាង បញ្ចកា បានបញ្ជាក់ថា “សាកបិតភ្នែកស្រម៉ៃមើល ពេល ដែរគេបិតទ្វារជិត មិនអោយនាក់ណាចូលមកជួយ ហើយដកខ្សែរក្រវ៉ាត់ ទំហំបុិន 3 ម្រាមដៃ វាយក្បាលញុំ ប្រហែល 10 ដង វាយយកវាយយក មិនដកដៃ ពេលនោះខ្ញុំឈឺពេក ក៏យកដៃរង  ហើយ គេមិនឈប់ទេ គេមកវាយ ខ្លួនខ្ញុំថែមគ្រប់កន្លែង រហូតខ្ញុំ រត់ទៅគន្លាតពូក លើកដៃសំពះគេ “ បងអើយ ឈប់វាយអូនទៅ អូនឈឺណាស់ អូនអត់ខុសជាមួយបងទេ  មិចបងមិនជឿអូន “ តែគេមិនឈប់ដដែល គេវាយយកវាយយកទៀត រហូត ខ្ញុំគាំង ខ្ញុំស្ទះ  គេក៏ឈប់មួយភ្លែត ហើយ គេឃើញខ្ញុំងើបមក គេក៏បោចសក់ ខ្ញុំអូស ទំលាក់ពីលើជណ្តើរ ហើយក្បាលខ្ញុំ បោកទៅនឹងជញ្ជាំង មួយទំហឹង ខាងក្រោយ ហើយ គេ ចាប់បោកខ្ញុំ ផ្ទប់នឹងឥដ្ធ ហើយខ្ញុំនៅតែយំសំពះ អង្វរគាត់ “ បងអើយឈប់ទៅ អូនឈឺណាស់ “ តែគេមិនស្តាប់ នៅតែដដែល វាយរហូតខ្ញុំស្រងល់  គេក៏ចាប់អូសខ្ញុំឡើងម៉ូតូ ទៅផ្ទះខ្ញុំមួយទៀត ដែលកូនខ្ញុំនៅទីនោះ !!! សុំនិយាយបុិននឹង…ចាំអារម្មណ៏ស្ងប់តិច ចាំពន្យល់សាច់រឿងហេតុអីទៅជាអញ្ចឹង ….ហើយពេលនេះខ្ញុំគ្រាំក្នុង  ក្បាលខ្ញុំយប់ឡើង ឈឺរហូតយំ គេងមិនលក់2 ថ្ងៃហើយ ។ នាងថាអត់ទេ អត់ឈឺទេបុិននឹង តែអីដែរឈឺបំផុតគឺ ឈឺចិត្ត ឈឺបេះដូង ឈឺចាប់ស្ទើរស្លាប់  មនុស្សដែរខ្ញុំស្រលាញ់បំផុត លើសជីវិត អ្វីក៏ហ៊ានលះបង់ដើម្បីនៅជិតគ្នា បែរជាហ៊ានលើកដៃវាយខ្ញុំដូចសត្វធាតុ ! ប៉ុន្មានថ្ងៃកើតហេតុភ្លាម ញុំពិតជាមិនចង់យករូបបែបនេះ យកមក  post ទេ ព្រោះពេលចង់សសេរហើយ ខ្ញុំសសេរទៅមុខអត់រួចទេ ព្រោះបេះដូងខ្ញុំឈឺខ្លាំង ទឹកភ្នែកខ្ញុំហូរខ្លាំងទប់មិនជាប់ទេ ។ 

  ស្តាប់ការរៀបរាប់នេះបានធ្វើឲ្យមហាជនជាស្លុតចិត្តអាណិតនាងជាពន់ពេក និងមិនអាចទប់អារម្មណ៍មិនខឹងតារាសម្តែងលោក អេដវីន បាន។ កាន់តែធ្វើឲ្យលេចចេញការរិះគន់ធ្ងន់ៗទៅកាន់តារាសម្តែងរូបនេះគឺក្រោយពីនាងបានបញ្ចេញនូវរូបថតជាច្រើនសន្លឹកដែលបានបង្ហាញពីដងខ្លួនត្រូវជាំខ្មៅឡើងវ៉ល់សាច់ គួរឲ្យអាសូរជាពន់ពេក រហូតមានអ្នកខ្លះចេញសារថ្កោលទោលចំពោះករណីនៃការប្រើប្រាស់ហិង្សានេះផងដែរ។ 

  គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាសម្តែង លោក អេដវីន បាននៅឡើយទេ ដែលសូម្បីតែហ្វេសប៊ុកផ្លូវការរបស់លោកក៏ត្រូវបានប្លុកចោលផងដែរ។ 

  គួរបញ្ជាក់ដែរថា រឿងរ៉ាវហិង្សាយ៉ាងដំណំទៅលើគូស្នេហ៍ពីសំណាក់តារាសម្តែង អេដវីន បានធ្វើឲ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុកចាប់តាំងពីរាត្រីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីអ្នកនាងបញ្ចកាបានទម្លាយរូបថតមួយចំនួននៃសភាពរាងកាយដែលរងការវាយដំយ៉ាងធ្ងន់ពីលោក អេដវីន និងសារដ៏ចាក់ដោតមួយចំនួន រហូតលេចចេញសារឆ្លើយឆ្លងចោទប្រកាន់គ្នាជាហូរហែរ។ ក្រោយពីតារាសម្តែង រូបនេះបានទម្លាយរឿងសង្សារមានប្រុសថ្មីនាំមកដេកក្នុងផ្ទះនោះ។ បញ្ហានេះកាន់តែរាលដាលដល់មនុស្សពាក់ព័ន្ធមួយចំនួនដោយ អ្នកនាង បញ្ចកា បានមកបញ្ចេញរូបថតអំពីសារឆ្លើយឆ្លងមួយចំនួនលើរឿងទំនាក់ទំនងស៊ីជម្រៅជាមួយនារីមួយចំនួននោះ៕ 

 ដោយ ៖ វឌ្ឍនា


ចែករំលែក៖