ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃព្រហស្បតិ៍ ០៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥ និង០០នាទី បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និង បើកទីតាំងដំណើរការជាប្រក្រតីឡើងវិញ នូវទីតាំងវត្តសារ៉ាវ័ន្តតេជោ បន្ទាប់ពីបានបិទខ្ទប់ (Lockdown) កន្លងមកតាមវិធានការសុខាភិបាល ។
សូមបញ្ជាក់ថា ទីតាំងវត្តសារាវ័ន្តតេជោ បានបើកដំណើរការឡើងវិញ ប៉ុន្តែត្រូវបិទកុដិរបស់ព្រះសង្ឃចំនួន០៥ រួមមាន៖ កុដិលេខ១០-២៦-១៧-០១និងកុដលេខ០៩ ជាបណ្តោះអាសន្នដោយតម្រូវអោយព្រះសង្ឃ និងអ្នកស្នាក់នៅជាមួយបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ បន្តទៀត ។
ដោយឡែកចំពោះកុដិដែលបើកដំណើរការឡើងវិញ គឺមិនអនុញ្ញាឱ្យធ្វើពិធីផ្សេងៗដែលមានការជួបជុំព្រះសង្ឃ ឬពុទ្ធបរិស័ទ ដែលអាចមានហានីភ័យនោះទេ និង ត្រូវអនុវត្តតាមវិធានការរបសើក្រសួងសុខាភិបាលឱ្យបានខ្ចប់ខ្ជួនផងដែរ៕ដោយ៖ស តារា