ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ចុះ​សួរ​សុខទុក្ខ​កងកម្លាំង​ដែលកំពុងធ្វេីចត្តាឡីស័ក

ចែករំលែក៖

ខេត្ត​កំពង់ចាម​​ ៖​ លោកឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការ​នគរបាលខេត្ត​កំពង់ចាម​​ និងលោកស្នងការរង​ ​លោកអធិការ​-អធិការ​រង​ និងសហការី​  នៅរសៀលថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ​២០២១​ បានចុះសួរសុខទុក្ខកងកម្លាំង​ដែលកំពុងធ្វេីចត្តាឡីស័កនៅប៉ុស្តិ៍នគរបាលរដ្ឋបាលល្វាលេី​ ស្រុុកចំកាលេី​ បន្ទាប់ពីរកឃេីញពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩​ ។ 

ឆ្លៀតឱកាស​សូរសុខ​ទុក្ខ​ លោកស្នងការ​ បានជំរុញការងារឲ្យបន្តការសាងសង់អគារប៉ុស្តិ៍ល្វាឲ្យ​បានរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ​ ។ បន្ទាប់​មកលោកបានបន្តចុះត្រួតពិនិត្យមេីលការសាងសង់អគារថ្មីប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកបាក់​ ស្រុកស្ទឹងត្រង់​ ដែលកំពុងនឹងដំណេីរ​ការសាង​សង់ ។ 

ទន្ទឹមនឹង​នោះ​ លោកបាននាំយកអំណោយដ៏ថ្លៃថ្លារបស់​ ​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិ​ត​ នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ នូវថវិកា​ និងគ្រឿងឧបភោគបរិភោគមួយចំនួន​ឧបត្ថ​មដល់កងកម្លាំងនគរបាលប៉ុស្តិ៍​ និងកម្លាំងដែលកំពុងធ្វេីចត្តាឡីស័ក​ផងដែរ​ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖