ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលវត្តពោធិ៍ពិសី និងធ្លាប់ជិះរថយន្តដឹកកម្មករ៤ទីតាំងទៀតសូមប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលវត្តពោធិ៍ពិសី និងជិះរថយន្តដឹកកម្មករ៤ទីតាំងទៀតសូមប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ព្រោះមានអ្នកមានវិជ្ជមានកូវីដ-១៩ធ្លាប់ទៅពិនិត្យព្យាបាលនិងចូលបម្រើការងារនៅទីនោះ។

រដ្ឋបាលខេត្តស្វាយរៀងបានបន្តថា ស្ត្រីដែលធ្វើសំណាករកឃើញកូវីដ-១៩ ទី១-ឈ្មោះ ដូង ចន្ធូ អាយុ ៣៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រKing Maker រស់នៅភូមិគក់ប៉ែ សង្កាត់ចេក ក្រុងស្វាយរៀងដោយធ្លាប់ចូលវត្តពោធិ៍ពិសី ស្ថិតនៅឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ គិតចាប់ពីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

ទី២-ឈ្មោះ អ៊ុង សុធាវី ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិអូរសំដី ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ធ្លាប់ចូលពិនិត្យនៅបន្ទប់ថែទាំជំងឺ បរិញ្ញាបត្ររងគិលានុបដ្ឋាក ម៉ៅ សុភី ស្ថិតនៅផ្សារអូរសំដី ភូមិអូរសំដី ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ  គិតចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

ទី៣-ឈ្មោះ សួន ឌីណា ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រម៉ាស្ទ័រប្លេកស្មីត រស់នៅភូមិពោធិ៍ម្អម ឃុំត្នោត ស្រុកកំពង់រោទ៍ ទៅធ្វើការក្នុងរោងចក្រផលិតគ្រឿងសង្ហារិមលម្អគ្រប់ប្រភេទ ម៉ាស្ទ័រ ប្លេកស្មីត មេថល ប្រដាក់ ឯ.ក ស្ថិតនៅក្រុងបាវិត តំបន់សេដ្ឋកិច្ចពិសេស សានតុង សាន់ស៊ែន និងបន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ សូរិយា ស្ថិតនៅផ្សារជីភូ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត គិតចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

ទី៤-ឈ្មោះ ដូង ចន្ធូ អាយុ ៣៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រKing Maker រស់នៅភូមិគក់ប៉ែ សង្កាត់ចេក ក្រុងស្វាយរៀងដោយធ្លាប់ជិះរថយន្តដឹកកម្មករ(ប្រភេទទេសចរណ៍) អ្នកបើកបរមានឈ្មោះ ហង់ វុត្ថា ស្លាកលេខភ្នំពេញ 3C-0128 រស់នៅភូមិគក់ប៉ែ សង្កាត់ចេក ក្រុងស្វាយរៀង គិតចាប់ពីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

ទី៥-បុរសឈ្មោះ ខាំ ប៊ុនរិទ្ធ អាយុ ៥២ឆ្នាំ មុខរបរម្ចាស់ផ្ទះសំណាក់តារា រស់នៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀងនិងប្រពន្ធឈ្មោះ កុល សុភី អាយុ ៤២ឆ្នាំ និងកូនស្រី អាយុ ១៣ឆ្នាំ គិតចាប់ពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ដោយម្ចាស់ផ្ទះសំណាក់មានវិជ្ជមានកូវីដ-១៩។

សូមបងប្អូនតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុន សែន។

រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូន មេត្តាពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃគ្រប់ទីកន្លែង គ្រប់ពេលវេលា។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ៕

ដោយ៖យឹម សុថាន


ចែករំលែក៖