ព័ត៌មានទាន់ហេតុការណ៍៖

ហាងលក់សម្លៀកបំពាក់ Swag Collection ដែលមានទីតាំងស្ថិតនៅក្នុងតំបន់បឹងកក់ នៃ Phnom Penh City Center សង្កាត់ស្រះចក មានអ្នកជំងឺកូវីដ-១៩​​ គឹជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា ,ហាងលក់សម្លៀកបំពាក់ Swag Collection ដែលមានទីតាំងស្ថិតនៅក្នុងតំបន់បឹងកក់ នៃ Phnom Penh City Center សង្កាត់ស្រះចក មានអ្នកជំងឺកូវីដ-១៩​​ គឹជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 📣សូមអំពាវនាវដល់ ប្រជាពលរដ្ឋ​ ដដែលបានទៅ ហាងលក់សម្លៀកបំពាក់ Swag Collection ដែលមានទីតាំងស្ថិតនៅក្នុងតំបន់បឹងកក់ នៃ Phnom Penh City Center សង្កាត់ស្រះចក ​ខណ្ឌដូនពេញចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១។
មូលហេតុ៖​ មានអ្នកជំងឺកូវីដ-១៩​​ គឹជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

ដោយ៖ សិលា


ចែករំលែក៖