ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,ផ្សារទំនើប Aeon Maxvalu សាខា ខាលែនឌែល ម៉ល ដែលមានទីតាំងនៅក្នុងតំបន់បឹងកក់ (Phnom Penh City Center) សង្កាត់ស្រះចក អ្នកជំងឺកូវីដ-១៩ បានចូលទិញនំចំណីនៅទីតាំងខាងលើនេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ផ្សារទំនើប Aeon Maxvalu សាខា ខាលែនឌែល ម៉ល ដែលមានទីតាំងនៅក្នុងតំបន់បឹងកក់ (Phnom Penh City Center) សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០៖៣០នាទី ដល់ម៉ោង ១០៖៥០នាទី។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានចូលទិញនំចំណីនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ៖ សិលា