ភ្នំពេញ៖ ធនាគារ អេស៊ីលីដា សាខាចំការដូង ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ២១៧ សង្កាត់ដង្កោ មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកផ្នែកបេឡា ធ្វើការនៅទីតាំងខាងលើនេះ ! ។ បើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងនៅវេលាម៉ោង ៤និង៥៥ នាទីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅធនាគារ អេស៊ីលីដា សាខាចំការដូង ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ២១៧ សង្កាត់ដង្កោ ខខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្កលិកផ្នែកបេឡា ធ្វើការនៅទីតាំងខាងលើនេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ៖ សិលា