ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី បានអញ្ជើញបើកកិច្ចប្រជុំគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបើកកិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធាន ស.ស.ស.យ.ក. ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើសកម្មភាពការងារដែលសម្រេចបានក្នុងរយៈពេលកន្លងទៅ និងលើកទិសដៅការងារបន្តសម្រាប់សហភាពសហព័ន្ធយុវជនកម្ពុជា។​

លោក ហ៊ុន ម៉ានី បានធ្វើការផ្តាំផ្ញើលើកទឹកចិត្តដល់សមាជិក សមាជិកាគ្រប់រូប​ សូមបន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។​

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ សមាជិក សមាជិកាទាំងអស់នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស ជាពិសេស ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃ សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក.​ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលកំពុងមមាញឹក សស្រាក់សស្រាំក្នុងការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ​​ ក៏ដូចជាក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ។​ស.ស.យ.ក. ប្តេជ្ញាត្រៀមខ្លួននៅជាប់ជានិច្ចជាមួយប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលដើម្បីត្រៀមផ្តល់ជំនួយនានា និងបន្តគៀរគររកជំនួយឧបត្ថម្ភគ្រប់បែបយ៉ាង ចូលរួមក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ៕

ដោយ៖ សិលា


ចែករំលែក៖