ភ្នំពេញ៖ ហ្វេកធើរីភ្នំពេញ (Factory Phnom Penh) ដែលមានទីតាំងស្ថិតនៅ អគារលេខ ១១៥៩ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ មានអ្នកជំងឺកូវីដ-១៩ បានទៅកាន់ទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២១ ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដដែលបានទៅ ហ្វេកធើរីភ្នំពេញ (Factory Phnom Penh) ដែលមានទីតាំងស្ថិតនៅ អគារលេខ ១១៥៩ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ១៤ និង ១៥ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ៩៖០០នាទី ព្រឹកតទៅ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ បានទៅកាន់ទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ៖ សិលា