ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចូលរួមក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ៣០០គ្រួសារ រស់នៅភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងសប្បុរសជននានាតាមរយ: មូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ ។
ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ក្នុងបរិវេណដីឡូត៍ ភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាពលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជេីញចូលរួមពីសំណាក់លោកលោកស្រីតំណាងរាស្ត្រ លោក លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក-លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលស្រុកស្ទឹងត្រង់ ក្រុមការងារមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្រីក្រចំនួន ៣០០គ្រួសារ ៕
ដោយ ៖ វណ្ណៈ