ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទបានហេីយទាក់ដៃចង្កូតដួុលត្រូវជនរងគ្រោះចាប់ជាប់ប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យ២នាក់ជិះម៉ូតូធ្វេីសកម្មភាពឆក់ទូរស័ព្ទនារីម្នាក់ជិះម៉ូតូ២នាក់បងប្រុសបានសម្រេចតែទាក់ដៃចង្កូតម៉ូតូគ្នាបណ្តាលឱ្យដួលត្រូវជនរងគ្រោះចាប់ជាប់ប្រគល់ជូនសមត្ថកិច្ចតែម្តង។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០២១​ នៅផ្លូវបេតុង​ ភូមិក្បាលដំរី១​ សង្កាត់កាកាប១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

ជនរងគ្រោះឈ្មោះសៀន​ ឆេងហ៊ាន់​ ភេទស្រី​ អាយុ២៤ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅបន្ទប់ជួលភូមិចំការឪឡឹក១​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

ចំណែកជនសង្ស័យទី១ឈ្មោះសែម​ សុខសាន​ ភេទប្រុសអាយុ១៧ឆ្នាំ​ មុខរបរជាសិស្ស។ 

ទី២ឈ្មោះលី​ សេងហុង​ ភេទប្រុសអាយុ១៨ឆ្នាំ​ មុខរបរសិស្ស។ 

ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុគាត់បានជិះម៉ូតូឌុបគ្នាជាមួយបងប្រុសចេញពីកន្លែងកក់សក់​ លុះជិះបានប្រហែល២០០ម៉ែត្រមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០២០​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1IE.6893 មកពីក្រោយមកឆក់ទូរស័ព្ទពីដៃនាងភ្លាមនោះស្រាប់តែដៃចង្កូតម៉ូតូទាក់គ្នាបណ្តាលឱ្យដួលទេីបបងប្រុសគាត់ចាប់បានតែម្តង។ 

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលកាកាបទី១ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់៕

ដោយ​ ៖សុខាសែនជ័យ


ចែករំលែក៖