ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ខេត្ត​កំពត​៖ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី​ ៣០នាក់បន្ថែម​ទៀត,​ ខណៈអ្នកជាសះស្បើយជិត២០០នាក់

ចែករំលែក៖

ខេត្ត​កំពត៖ បេី​យោង​តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត​ នៅរសៀលថ្ងៃអាទិត្យទី២០ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសព័ត៍មាន​ស្តីពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩​ចំនួន៣០នាក់បន្ថែមទៀត។

នៅក្នុង​សេចក្តីប្រកាសព័ត៍មានខាង​លេីនេះ​ បានបញ្ជាក់ថា​ ដោយ​យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ១៩ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលគឺបានរកឃើញអ្នកជំងឺកូវីដ១៩ថ្មី ចំនួន៣០នាក់ និងព្យាបាលឱ្យជាសះស្បើយ១៥៨នាក់។​ ចំពោះ​ការរកឃើញថ្មីបន្ថែមនេះ​ បានធ្វើឱ្យអ្នកវិជ្ជមានកូវីដ-១៩​ ពាក់ព័ន្ធនឹងហេតុការណ៍នៅកាស៊ីណូក្បែរច្រកទ្វារទ្វេភាគីទាន់ហន់កើនដល់ ១.០៣១នាក់។

ប្រភពដដែល​ បានបញ្ជាក់បន្ថែមថា​ ករណី​អ្នកឆ្លងជំងឺកូវីដ-១៩​នៅខេត្តកំពត គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១​នេះ​ មានអ្នកជំងឺសរុបចំនួន១.០៣១នាក់។ ក្នុងនោះកំពុងសម្រាកព្យាបាល៤៤១នាក់ ជាសះស្បើយ៥៨០នាក់ និងស្លាប់ចំនួន ១០នាក់។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលបានប៉ះពាល់ ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតី ដូចជា៖ ឡើងកម្ដៅលើសពី៣៧អង្សាសេ ក្អក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម…។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុម ឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរ មូលដ្ឋានរបស់ខ្លួន​។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាជ្រាប ជាព័ត៌មាន និងបន្តចូលរួមអនុវត្តតាមវិធានការ “៣ការពារ ៣កុំ” ជាដាច់ខាត៕ដោយ​៖សហការី​


ចែករំលែក៖