ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរហ្វីលីពីន៖​ កម្ទេចរថយន្តស៊េរីទំនើបៗគេចពន្ធខុសច្បាប់ជាច្រើនគ្រឿងមានតម្លៃជាង១លានដុល្លារ ទុកជាការព្រមាន

ចែករំលែក៖

អន្តរជាតិ​៖ អាជ្ញាធរនៃប្រទេសហ្វីលីពីន​ កាលពីពេលថ្មីៗនេះ​ បានសម្រេចកម្ទេចចោលនូវរថយន្តប្រណិតជាច្រើនគ្រឿង ដែលជនខិលខូចបាននាំចូលទៅក្នុងប្រទេសហ្វីលីពីនដោយខុសច្បាប់។ នេះបេី​យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Straits Times​ កាលពីថ្ងៃសុក្រទី១៨​ ខែមិថុនា​។

សូមជម្រាបថា​ ចំពោះសម្មភាពកម្ទេចចោលនូវរថយន្តខុសច្បាប់ទាំងនេះ​ ត្រូវបានការិយាល័យគយហ្វីលីពីន​ ធ្វើរួចម្តងមកហើយនៅក្នុងឆ្នាំ២០២១នេះដែរ ដោយរថយន្តទាំងនោះ​ គឺសុទ្ធតែជារថយន្តដែលលួចនាំចូលដោយមិនបានបង់ពន្ធគយត្រឹមត្រូវតាមច្បាប់កំណត់។

សារព័ត៌មាន Straits Times បាន​និយាយ​ រថយន្តប្រណីតដែលត្រូវបានគេកម្ទេចចោលលើកនេះមានចំនួន ២១គ្រឿង ម៉ាកដូចជា៖​ រថយន្តម៉ាក McLaren 620R មួយគ្រៀង, Hyundai Geneis មួយគ្រឿង, Bentley មួយគ្រឿង, Porsche 911មួយគ្រឿង, Mercedes-Benz មួយគ្រឿង, Lotus មួយគ្រឿង, Toyota Solara មួយគ្រឿង និងក្រៅពីនេះជារថយន្ត Mitsubishi Jeeps។

គួរបញ្ជាក់ថា​ បេីតាមអាជ្ញាធរហ្វីលីពីន​ ក៏បានបញ្ជាក់បន្ថែមទៀតថា រថយន្តទាំងអស់នេះ​ មានតម្លៃសរុបប្រមាណជា ១,៦២ លានដុល្លាអាមេរិក ហើយការកម្ទេចរថយន្តទាំងនេះគឺជាសារមួយព្រមានទៅកាន់ក្រុមជនខិលខូចកុំឲ្យពួកគេធ្វើសកម្មភាពដូចនេះទៀតនៅពេលក្រោយ៕ដោយ​៖សហការី​


ចែករំលែក៖