ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលខណ្ឌចំការមនម្នាក់​ជិះម៉ូតូត្រឡប់ទៅផ្ទះត្រូវយុវជនម្នាក់ជិះម៉ូតូបុកពីចំហៀងបណ្ដាលឲ្យដួលរងរបួស

ចែករំលែក៖

    ភ្នំពេញ​ ៖​ បុរសម្នាក់ជាមន្ត្រីនគរបាលខណ្ឌចំការមន​ បានជិះម៉ូតូចេញពីធ្វេីការត្រឡប់ទៅផ្ទះក៏ជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ​បង្កដោយម៉ូតូបុកនិងម៉ូតូបណ្ដាលឲ្យរបួសពីរនាក់​ ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨​ និងនិង៥០នាទីយប់ថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវ៤៣២​ កែងផ្លូវ១៦៧​ ក្នុងសង្កាត់ទួលទំពូង២​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងគេឃេីញបុរសម្នាក់ជា​មន្ត្រីនគរបាល​ខណ្ឌចំការមន​ តែមិនពាក់ឯកសណ្ឋាន​នគរបាល បានជិះម៉ូតូមួយគ្រឿងម៉ាក FZ ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ​ 1FG-8761 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៤៣២​ ទិសដៅពីកេីតទៅលិចក្នុងល្បឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុក៏មានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ WAVE ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ កំពង់ចាម​ 1W-2023 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ១៦៧​ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿន​ និងមិនប្រយ័ត្នបានជ្រុលទៅបុកម៉ូតូមន្ត្រីនគរបាលខាងលេីបណ្ដាលឲ្យដួលទាំងពីរនាក់​រងរបួសរលាត់ខ្លួនប្រាណ​ តែមិនធ្ងន់ធ្ងរ​ ។ 

    ក្រោយកេីតហេតុ​ ភាគីខាងម៉ូតូWAVE ជិះដោយយុវជនម្នាក់បានធ្វេីការសុំទោសទៅលេីភាគីខាងម៉ូតូFZ ដែលជាមន្ត្រីនគរបាល​ខណ្ឌចំការមន និងជូនថវិកាបន្តិចបន្តួចដេីម្បីឲ្យសមត្ថកិច្ចជាជនរងគ្រោះយកទៅលាងរបួសខ្លួន​ឯង ដេីម្បីបញ្ចប់រឿង ៕​ 

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖