ព័ត៌មានទាន់ហេតុការណ៍៖

ស្ងាត់ៗ តារាសម្តែង ព្រីន បង្ហាញផ្ទះវីឡាប្រណីតដ៏ស្រស់ស្អាតទុកពញ្ញក់អារម្មណ៍ម្តាយ

ចែករំលែក៖

មិនត្រឹមតែធ្វើឲ្យម្តាយមានការភ្ញាក់ផ្អើលទេ សូម្បីតែអ្នកគាំទ្រតារាសម្តែងស្រស់សង្ហា លោក ព្រីន ក៏មានការភ្ញាក់ផ្អើល និងសាទរជាខ្លាំងក្រោយពីតារាប្រុសកំពុងមានឈ្មោះល្បីល្បាញរូបនេះបានបញ្ចេញរូបថតជាច្រើនសន្លឹកអំពីផ្ទះវីឡាប្រណីតមួយយ៉ាងស្រស់ស្អាត។ រូបថតកម្រនេះត្រូវបានលោកបញ្ចេញកាលពីព្រឹកថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២១នេះអមដោយសារដ៏ចាប់អារម្មណ៍។ តារាសម្តែងរូបនេះបានបញ្ជាក់អំពីពាក្យសន្ទនាជាមួយម្តាយដែលបានលើកឡើងថា៖ 

ម៉ាក់៖  អាអូនហា  កូនឯងចាស់ហើយកុំគិតតែចាយលុយពេក ខំរកលុយសន្សំទុកផងកូន បើអត់ចេះសន្សំលុយខ្លួនឯងទេប្រយ័ត្នម៉ាក់ចាប់ការប្រពន្ធ ។

អាហ៊ា ៖ អត់មាត់ ហើយគិតក្នុងចិត្ត ចាស់អីទេ២៦ឆ្នាំសោះ មុខគេឡើងក្មេងសោះ ចាំតែអត់សល់តើ គ្រាន់តែអត់ទាន់ដល់ថ្ងៃត្រូវ Surprise ចាំផ្ទះសង់រួច100% នាំមកSurprise យកម៉ងហើយរឿងប្រពន្ធ គេរកឃើញហើយ នេះហើយ 𝗤𝘂𝗲𝗲𝗻 ក្នុងក្តីស្រមៃដែលខ្ញុំតែងតែរងចាំ។ ម៉េចដែរ 𝗤𝘂𝗲𝗲𝗻 របស់ហ៊ា 𝗣𝗿𝗶𝗻𝗰𝗲 Cute អត់? សមទាំងឈ្មោះ សមទាំងរូបរាង  #villaqueen #amory7makara. #Prince។

គេនៅមិនទាន់អាចដឹងនៅឡើយទេថា តើគម្រោងផ្ទះវីឡាដ៏ស្រស់ស្អាតនេះមានតម្លៃប៉ុន្មាននៅឡើយ ប៉ុន្តែតាមរយៈការបង្ហាញរបស់លោកគឺជាគម្រោងផ្ទះវីឡារបស់បុរីអាម៉ូរី ៧មករា ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសូម្បីតែសិល្បករប្រុសស្រីល្បីឈ្មោះមួយចំនួនក៏បានចាប់អារម្មណ៍លើគម្រោងនេះផងដែរ។ លេចចេញសារសាទរជាច្រើនពីអ្នករួមអាជីព រួមទាំងអ្នកគាំទ្រលោកផងដែរ ថាពិតជាកូនកត្តញ្ញូ និងជាបុរសពូកែសន្សំទ្រព្យ ដែលលោកអាចមានលទ្ធភាពទិញផ្ទះបានយ៉ាងស្រស់ស្អាតប្រណីត មានទ្រព្យទំនើបៗជាប់ខ្លួន ការងារល្អ និងមានឈ្មោះល្បីល្បាញមិនជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវនោះ។ 

 គួរបញ្ជាក់ដែរថា តារាសម្តែងព្រីនត្រូវបានគេស្គាល់ច្រើនបន្ទាប់ពីលោកបានចូលរួមសម្តែងក្នុងភាពយន្តភាគទូរទស្សន៍ពិសេសរឿង”មនុស្សហ្សេរ៉ូ” និងភាពយន្តភាគជាច្រើនបន្តបន្ទាប់របស់ផលិតកម្មសាស្ត្រានោះ៕ 

ដោយ វឌ្ឍនា


ចែករំលែក៖