ព័ត៌មានទាន់ហេតុការណ៍៖

នាយទាហានកម្ពុជា ចំនួន៧រូប បានបញ្ចប់ការសិក្សាថ្នាក់ (ថ្នាក់អនុបណ្ឌិតយោធា) ជំនាញវិស្វកម្ម ដោយជោគជ័យពីបណ្ឌិត្យសភាការពារអាកាស នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្សី !

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសមាគម នៃសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ីបានបញ្ជាក់អោយដឹងថា, នាយទាហានកម្ពុជា ចំនួន៧រូប បានបញ្ចប់ការសិក្សាថ្នាក់ (ថ្នាក់អនុបណ្ឌិតយោធា) ជំនាញវិស្វកម្ម ដោយជោគជ័យពីបណ្ឌិត្យសភាការពារអាកាស នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្សី ទីក្រុងSmolensk សហព័ន្ធរុស្ស៊ី។ សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី សូមសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនចំពោះ នាយទាហានកម្ពុជា ចំនួន៧រូប ដែលបានបញ្ចប់ការសិក្សាថ្នាក់ Specialist degree (ថ្នាក់អនុបណ្ឌិតយោធា) ជំនាញវិស្វកម្ម ដោយជោគជ័យពីបណ្ឌិត្យសភាការពារអាកាស នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្សី ទីក្រុងSmolensk សហព័ន្ធរុស្ស៊ី ។នាយទាហានកម្ពុជាទាំង៧រូប រួមមាន៖
១- អនុសេនីយ៍ទោ សុវត្ថិ ដាវីត
២- អនុសេនីយ៍ទោ ច័ន្ទ ពិសិដ្ឋ
៣- អនុសេនីយ៍ទោ ប្រុក ធូឆវ័ន្ត
៤- អនុសេនីយ៍ទោ អ៊ុក សុវណ្ណារ៉ា
៥- អនុសេនីយ៍ទោ លុយ វ៉ាវី
៦- អនុសេនីយ៍ទោ អួង ធៀង
៧- អនុសេនីយ៍ទោ អែម ឌី
សមាគមនិស្សិត សូមជូនពរនាយទាហានទាំង ៧រូបមានសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងក្រុមគ្រួសារ និងបន្តទទួលបានជោគជ័យថ្មីៗទៀតក្នុងភារកិច្ចការងារនាថ្ងៃអនាគត ៕

ដោយ៖ សិលា


ចែករំលែក៖