ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកំពត ប្រកាសពីករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ រហូតដល់ ១៥៨នាក់ និងបន្តអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៣០នាក់ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១

ចែករំលែក៖

ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត ឲ្យបានជ្រាបថា៖ យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ និងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន ៣០នាក់ ស្រី ១៧នាក់ និងជាសះស្បើយចំនួន ១៥៨នាក់ ដែលមានរាយនាម ដូចខាងក្រោម៖រដ្ឋបាលខេត្តកំពត សង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ឲ្យមាន ប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ។ ដោយឡែកចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវតែអនុវត្តឲ្យ បានម៉ឺងម៉ាត់តាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការ ការពាររបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍យើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕

ដោយ៖ សិលា


ចែករំលែក៖