ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ តាមការស្រាវជ្រាវបង្ក្រាបជាក់ស្តែងករណីជួញដូរសារធាតុញៀនដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង៨៖៣០នាទីព្រឹក ជនសង្ស័យម្នាក់ត្រូវ កំលាំងជំនាញ ខណ្ឌនិងប៉ុស្តិ៍បានចុះស្រាវជ្រាវបង្ក្រាបជាក់ស្តែងករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ ត្រង់ចំណុច ផ្លូវលំ ក្រុម៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឲ្យដឹងទៀតថា ក្នុងករណីបង្ក្រាបនេះកំលាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់
– ឈ្មោះ ង្វៀង យ៉ាំងឡឺម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវមុខរបរមិនពិតប្រាកដ។
សម្ភារៈដកហូតរួមមាន ៖ ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់។ចំពោះមុខកំលាំងជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖