ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តរតនគិរី បានរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៤៣នាក់បន្ថែមទៀត ក្នុងចំណោមសំណាក ៦៧៤នាក់ នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១

ចែករំលែក៖

ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរី មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ កាលពី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បាន ខិតខំបន្តស្រាវជ្រាវ និងរកឃើញករណីវិជ្ជមានកូវីដ-១៩ សរុបចំនួន ៤៣នាក់ ជាករណីឆ្លងបន្តក្នុងសហគមន៍ ដែលផ្ទុះឡើងកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖អ្នកវិជ្ជមានខាងលើ ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក ដោយ តម្រូវឱ្យបុគ្គលទាំងនោះធ្វើតេស្តសំណាក និងមួយចំនួនទៀតមានអាការៈមិនស្រួលខ្លួនបានស្ម័គ្រចិត្តធ្វើតេស្ត សំណាក(Rapid Test) លទ្ធផលក្នុងចំណោមសំណាក ៦៧៤នាក់ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤៣នាក់។ រដ្ឋបាលខេត្តរតនគិរី សូមបន្តអំពាវនាវដល់សាធារណជនទាំងអស់ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយ ឡែកពីអ្នកដ៏ទៃ និងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងលេខ 097 595 77 88 / 092 121 383 / 097 775 12 12។រដ្ឋបាលខេត្តរតនគិរី សង្ឃឹមយ៉ាងមុតមាំថា សាធារណជនទាំងអស់ នឹងចូលរួមអនុវត្តឱ្យបានម៉ឹងម៉ាត់ ជាទីបំផុតនូវវិធានការដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា គឺ *៣កុំ ៣ការពារ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្កា និងកាត់ផ្តាច់ការ ឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងក្រុមគ្រួសារ៕

ដោយ ៖ សិលា


ចែករំលែក៖