ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនប្រុសស្រីចំនួន៩នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ជនសង្ស័យប្រុសស្រីចំនួន៩នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរីឃាត់ខ្លួនបានជាបន្តបន្ទាប់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន។

     សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃអង្គារ១៣កើត ខែបឋមសាឍឆ្នាំជូត ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង០៩ និង៣០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអូររាំង  សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត  ដោយមានការសម្របសម្រួលពីលោក ម៉ម វ៉ាន់​ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីប្រើប្រាស់អាវុធដោយខុសច្បាប់  នៅចំណុចផ្ទះរបស់ឈ្មោះ ឡាំ លន់​ ស្ថិតក្នុងក្រុមពូជូរ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី ។

ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាម្ចាស់ផ្ទះឈ្មោះ​ ឡាំ លន់ ភេទប្រុស​ អាយុ ៦២ឆ្នាំ  និងបានចាប់យកសម្ភារៈវត្ថុតាងមួយចំនួនមានដូចខាងក្រោម៖

១- សារធាតុសង្ស័យជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌ស​ថ្លាចំនួន​០៦កញ្ចប់(០៣កញ្ចប់ធំល្មម និង០៣កញ្ចប់តូច)ទម្ងន់២៣,៥២ក្រាម(ថ្លឹងទាំងសំបកថង់)។​

២- កាបូបដៃ(ពណ៌ដី) ០១

៣- អាវុធកែច្ឆៃ ០៣ ដើម

៤- ជញ្ជីង​ថ្លឹងសារធាតុញៀន​០១ គ្រឿង

៥- ដាវសាំម៉ារ៉ៃ  ០១​

៦- កន្ត្រៃ ០៤ 

៧- ទុយោ ០១ ដុំ

៨- កាំបិតតូចស្រួច ០៣​

៩- ដែកជំពុះទុង ០១ 

១០- ប្រាក់ចំនួន ៤,២០០,០០០៛(បួនលានម្ភៃម៉ឺនរៀល)នឹងប្រាក់ដុល្លា​រ៦០$ (ហុកសិបដុល្លារ)

១១- លោហៈធាតុសង្ស័យផ្លាកទីន(ខ្សែក) ១ខ្សែ

១២- ចិញ្ចៀន ២វង់

១៣- កាបូបខ្មៅដាក់សម្ភារៈ ១

១៤- កូនសៀវភៅ ១ក្បាល

១៥- ទូរស័ព្ទ ៥គ្រឿង

១៦- សំបកថង់សម្រាប់វេចខ្ចប់គ្រឿងញៀន ១៧៧ថង់។

១៧- ម៉ូតូ ៥គ្រឿង(ខូច២គ្រឿង) និងម៉ូតូអ្នកប្រើប្រាស់គ្រឿងញៀនខាងក្រោមចំនួន៤គ្រឿង ទៀតសរុប៩គ្រឿង ។

១៨- ឧបករណ៍កែច្នៃសំរាប់ជក់គ្រឿងញៀនមួយចំនួន ។​

      សមត្ថកិច្ចបានបន្តទៀតថាបន្ទាប់មកកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកអូររាំង បន្តធ្វើការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធចំនួន៨នាក់បន្ថែមទៀត ៖

១- ឈ្មោះ ភឿង សុភារ៉ា ភេទប្រុស អាយុ៣០ឆ្នាំមុខរបរកសិករមានទីលំនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរី លទ្ធផល​វិជ្ជមាន​(+)។​ វត្ថុតាងម៉ូតូ ១គ្រឿង ម៉ាក ឆ្លាម ពណ៌ទឹកសមុទ្រ។ 

២- ឈ្មោះ អ៊ាន ឡើង ភេទប្រុស​អាយុ២៩ឆ្នាំមុខរបរ កសិករ មានទីលំនៅ​ភូមិ​អណ្ដូងក្រឡឹង ឃុំសែនមនោរម្យស្រុកអូររាំងខេត្តមណ្ឌលគិរី លទ្ធផល​វិជ្ជមាន​(+)។ វត្ថុតាងម៉ូតូ ១គ្រឿង ម៉ាក វ៉េវ ពណ៌ស។ 

៣- ឈ្មោះ សាលី ផេង ភេទប្រុស​អាយុ៣៣ឆ្នាំមុខរបរ កសិករ ភូមិ​ស្វាយចេក សង្កាត់ សុខដុម ក្រុងសែនមនោរម្យ​ខេត្តមណ្ឌលគិរី​លទ្ធផល​វិជ្ជមាន (+)។

៤- ឈ្មោះ ធី ពិសី ភេទប្រុស អាយុ​១៨ឆ្នាំមុខរបរ កសិករ មានទីលំនៅ​ភូមិ​ពូឡេះឃុំដាក់ដាំស្រុកអូររាំង​ខេត្តមណ្ឌលគិរី​លទ្ធផល​វិជ្ជមាន​(+)។

៥- ឈ្មោះ ហ៊ីង ទិត្យ ភេទប្រុស​អាយុ១៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅ​ភូមិ​ពូឡេះឃុំដាក់ដាំស្រុកអូររាំង​ខេត្តមណ្ឌលគិរី​លទ្ធផល​វិជ្ជមាន​(+)។ វត្ថុតាងម៉ូតូ ១គ្រឿង ម៉ាកឆ្លាម ពណ៌ស។ 

៦- ឈ្មោះ ព្លើម ធី ភេទស្រី​អាយុ៤៨ឆ្នាំមុខរបរកសិករ មានទីលំនៅ​ភូមិ​អណ្ដូងក្រឡឹងឃុំសែនមនោរម្យស្រុកអូររាំងខេត្តមណ្ឌលគិរី​លទ្ធផល​វិជ្ជមាន​(+)។ 

៧- ឈ្មោះ រស់ រិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លទ្ធផល​វិជ្ជមាន​(+)។ 

៨- ឈ្មោះ ថូ រដ្ឋាក់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរសិស្ស ថ្នាក់ទី១១ ទីលំនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លទ្ធផល​វិជ្ជមាន​(+)។ វត្ថុតាងម៉ូតូ ១គ្រឿង ម៉ាកឌ្រីម ពណ៌ខ្មៅ ឆ្នាំ២០២១។ 

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងការិយាលយ័ជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖