ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងថា, ប្រជាពលរដ្ឋ ដែលបានទៅចូលរួមកម្មវិធីជប់លៀងនៅ ហាងបារ La Petangue ដែលមានទីតាំងស្ថិតនៅ សង្កាត់ទូលទំពូង១ មានអ្នកជំងឺកូវីដ១៩ បានទៅចូលរួមក្នុងកម្មវិធីជប់លៀងនៅទីតាំងខាងលើនេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅចូលរួមកម្មវិធីជប់លៀងនៅ ហាងបារ La Petangue ដែលមានទីតាំងស្ថិតនៅ សង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ចន្លោះម៉ោង ២១៖០០ ដល់ម៉ោង ១៖៣០ ឈានចូលព្រឹកថ្ងៃទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ បានទៅចូលរួមក្នុងកម្មវិធីជប់លៀងនៅទីតាំងខាងលើនេះ។ ដោយមិនបានពាក់ម៉ាស និងបានប៉ះពាល់ជាមួយអ្នកចូលកម្មវិធីនេះដែលមិនបានពាក់ម៉ាសដូចគ្នា ប្រមាណជាង ២០នាក់។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ៕
ដោយ៖ សិលា