ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានសង្កាត់សង្ឃ័រ ដឹកនាំក្រុមការងារលើកស្លាកគណបក្សប្រជាជនកម្ពុជាក្នុងភូមិបាក់រនាស់ និងភូមិធ្លក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកជូ សុធី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានសង្កាត់សង្ឃ័រក្រុងស្វាយរៀងជំរុញដល់អស់លោកសមាជិកបក្សសង្កាត់បន្តមើលថែរក្សាយកចិត្តទុកដាក់ គ្រប់សមាជិកបក្សទាំងអស់ មិនថាថ្មីឬចាស់ ដើម្បីរួមគ្នាស្រលាញ់គាំទ្រប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតដ៏ច្រើនលើសលប់នាពេលខាងមុខនេះ។

ការជំរុញបែបនេះធ្វើឡើងនៅថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១ខណ:ដែលលោកជូ សុធី ដឹកនាំក្រុមការងារលើកស្លាកគណបក្សប្រជាជនកម្ពុជាស្ថិតនៅក្នុងភូមិ បាក់រនាស់ និងភូមិ ធ្លកក្នុងសង្កាត់សង្ឃ័រក្រុងស្វាយរៀងដោយមានការចូលរួមពីក្រុមការងារជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះលោក ជូ សុធី បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ម៉ែន វិបុល ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងដល់អស់លោកស្រីក្រុមការងារតាមបណ្ដារភូមិនិងលោកស្រីប្រធានគណបក្សសង្កាត់និងបងប្អូនទាំងអស់ផងដែរ។

លោកក៏បានបន្តទៀតថា ជំហរបស់គណបក្សប្រជាជនកម្ពុជា សមាជិកម្នាក់ ជាសម្លេងគណបក្សមួយសន្លឹក និងនៅតែបន្តគោលការណ៍រក្សាចាស់ កសាងថ្មី ពិសេសកម្លាំងយុវជន ជាកម្លាំងសកម្មដែល ធានាបាននិរន្តរភាព ក្នុងការគាំទ្រការបោះឆ្នោត និងបន្តឈ្នះឆ្នោត។

លោកក៏បានថ្លែងកោតសរសើរ ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនក្នុងសង្កាត់សម្រេចបាន ទាំងការដោះស្រាយបញ្ហា បំពេញតម្រូវការ និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរៀងៗខ្លួន ដែលជាការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបន្តធ្វើឲ្យកាន់តែល្អបន្ថែមទៀត ដើម្បីប្រមូលយកសមមាណចិត្តប្រជាពលរដ្ឋ បោះឆ្នោតដោយក្តីស្រលាញ់ពេញចិត្តពេញថ្លើមជូនគណបក្សប្រជាជន  ។

លោកបានបន្ថែមថាជាពិសេស សូមថ្នាក់ដឹកនាំសង្កាត់តាមបណ្ដារភូមិ បន្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមជាមួយនឹងការយកចិត្តទុក្ខដាក់លើការផ្គត់ផ្គង់ស្បៀងជូនប្រជាពលរដ្ឋក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និង ត្រូវបង្កើនការយកចិត្តទុក្ខដាក់និងប្រុងប្រយ័ត្នខ្ពស់ ក្នុងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផងដែរ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖