ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចបញ្ចប់ការកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” ក្នុងភូមិសាស្ត្រ ស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។
ក្នុងនោះសម្រេច:
ប្រការ១…ត្រូវបានបញ្ចប់ការកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង”តំបន់លឿង” ដែល ជាតំបន់មានការជាប់ពាក់ព័ន្ធការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ២០២១កន្លងទៅ ដែលមានទីតាំងដូចខាងក្រោម៖ -~តំបន់ក្រហម” ៖ ភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប-~តំបន់លឿងទុំ ៖ ភូមិសាស្ត្រឃុំគោកធ្លកក្រោម ស្រុកជីក្រែង និងឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប
-“តំបន់លឿង ៖ ភូមិសាស្ត្រឃុំកំពង់ស្ពឺ ស្រុកជីក្រែង ខេត្តសៀមរាប។
ប្រការ២..សេចក្តីសម្រេចលេខ ០៧៤/២១ ស.ស.រ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត សៀមរាប ស្តីពីការកំណត់ជា ”តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” ក្នុងភូមិសាស្ត ស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវ ទុកជានិរាករណ៍។
ប្រការពា…នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាល នៃគណៈអភិបាលស្រុកសូទ្រនិគម អភិបាល នៃគណៈអភិបាល ស្រុកជីក្រែង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ មេឃុំកំពង់ឃ្លាំង មេឃុំដំដែក នៃស្រុកសូទ្រនិគម និងមេឃុំគោកធ្លកក្រោម មេឃុំកំពង់ក្ដី នៃស្រុកជីក្រែង ត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ៖សិលា