ក្រុងប៉ោយប៉ែត៖ នៅតែមានបន្តលួចឆ្លងដែនខុសច្បាប់ទាំងពលរដ្ឋខ្មែរនិងពលរដ្ឋថៃត្រូវកម្លាំងសមត្ថកិច្ចទាំងខាងកម្ពុជាទាំងកម្លាំងសមត្ថកិច្ចថៃចាប់បានជាបន្តបន្ទាប់ក្នុងដំណាក់កាលទប់ស្កាត់ការរីករាលដាលcovid-19 ជាក់ស្ដែងកម្លាំងទាហានការពារព្រំដែនរបស់ថៃក្នុងស្រុកតា ព្រះយ៉ាខេត្តស្រះកែវ កាលពីថ្ងៃទី២២មិថុនា ២០២១នេះក្រោយទទួលបានសេចក្ដីរាយការណ៍ថា មានជនជាតិថៃ លួចឆ្លងដែនចេញពីប្រទេកម្ពុជាដោយខុសច្បាប់ សមត្ថកិច្ចក៏បានចុះទៅត្រួតពិនិត្យនិងឃ្លាំមើល រហូតជួបប្រទះក្រុមជនជាតិជាតិថៃគួរឲ្យសង្ស័យ ទើបសមត្ថកិច្ចចូលទៅត្រួតពិនិត្យ និងចាប់ខ្លួនជនជាតិថៃចំនួន៥នាក់ ក្នុងនោះមានប្រុស២ និងស្រី៣នាក់ ខណៈកំពង់ដើរឆ្លងចេញពីទឹកដីកម្ពុជា ចូលមកប្រទេសថៃ ទើបសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំ។ សមត្ថកិច្ខតាមបន្ទាត់ព្រំដែនបង្ហើបថាៈជនជាតិថៃទាំង៥នាក់ខាងលើ បានសារភាពថា ពួកគេបានទៅធ្វើការនៅកាស៊ីណូនៅទីក្រុងភ្នំពេញមកធ្វើការមានរយៈពេល៤ខែហើយនិងបានសុំឈប់ពីការងារក្នុងក្រុមហ៊ុនអនឡាញដែលមានឈ្មោះ”NAS”ដោយសារមានបញ្ហាមួយចំនួន ជាហេតុធ្វើឲ្យពួកគេសម្រេចចិត្តលាឈប់ ទើបឲ្យខាងក្រុមហ៊ុនជួយទាក់ទងមេខ្យល់ជនជាតិខ្មែរ ដោយចំណាយលុយក្នុងម្នាក់ចំនួន៩.០០០បាត ដើម្បីធ្វើដំណើរវិលត្រឡប់ទៅប្រទេសខ្លួនវិញ(ថៃ) ដោយវិធីលួចឆ្លងចូលប្រទេសដោយខុសច្បាប់ តាមច្រករបៀង រហូតត្រូវសមត្ថកិច្ចចាប់បានតែម្ដង៕
ដោយ ៖ វណ្ណា